ភ្នំពេញ ៖ កំណាត់ផ្លូវ២១៧ ចាប់ពីខាងមុខសាលាខណ្ឌដង្កោ រហូតដល់ ត្រង់ចំណុចមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ស្ថានភាពដងផ្លូវ ចិញ្ចើមសងខាង ពិបាកភ្នែកមើល ដោយសារ ចិញ្ចើមផ្លូវពេញដោយ កាកសំណល់ដី ទឹកដក់ ខណៈដែលដងផ្លូវខាងលើ ឆ្លងកាត់ដោយភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដំណើរចេញ ចូលសារមន្ទីរជើងឯក បាត់បង់អស់សោភ័ណ្ឌភាព បរិស្ថានដងផ្លូវ ពេលរាំងស្ងួត ដីហុយ ពេលមេឃភ្លៀង ទឹកដក់ ភក់ល្បាប់ ជាប់តាមដងផ្លូវ ។
តាមប្រជាពលរដ្ឋ មានលើកឡើងថា អ្វីដែលមិននឹកស្មានដល់ ស្លាកប៉ាណូមួយផ្ទាំងដាក់នៅពីខាងមុខសាលាខណ្ឌដង្កោ ដែលមានសំណេរ ខណ្ឌដង្កោ «ជ័យលាភីទីក្រុងស្អាត» ក្នុងរយៈពេលចន្លោះឆ្នាំ២០១៥-២០១៨ បច្ចប្បន្ននេះ ក៏ប៉ុន្តែបើពិនិត្យ សង្កេតជាក់ស្តែង នៅតាមបណ្តោយផ្លូវ មុខសាលាខណ្ឌ ដែលមានដាក់បង្ហាញ ពីស្នាដៃ ជ័យលាភី ទីក្រុងស្អាតរបស់ខណ្ឌដង្កោផ្ទាល់ ពិបាកភ្នែកមើល ក៏ដោយសារអាជ្ញាធរដូចជាលែងខ្វល់ជាមួយបរិស្ថានដងផ្លូវ២១៧ទៅហើយ បណ្តោយឲ្យ នៅតាមចិញ្ចើម នៃដងផ្លូវ ពោរពេញទៅដោយ កាកសំណល់ដី ដែលធ្លាក់ពីក្រុមរថយន្ត ដឹកដី ដឹកខ្សាច់ កំពុប រាល់ថ្ងៃ ស្របពេលដែលរដូវភ្លើងធ្លាក់ផងនោះ សំណល់កំណកដី ក្លាយទៅជាភក់ ទឹកដក់ បាត់ទៅហើយ ។
ពលរដ្ឋបន្តទៀតថា ជាងនេះទៅទៀត ដងផ្លូវ២១៧ មិនខុសណាពីដងផ្លូវ ធំៗក្នុងរាជធានីភ្នំពេញដែរ ដោយសារ ក្នុងខណ្ឌដង្កោ មានមជ្ឈមណ្ឌលប្រល័យពូ់ជសាសន៍ជើងឯក ដែលស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក រាល់ថ្ងៃទៅហើយ ដែលភ្លៀវជាតិ និងអន្តរជាតិ លោកធ្វើដំណើរ ឆ្លងកាត់ ចេញចូល ទស្សនា ។
ដោយដងផ្លូវខាងលើ ពេញដោយ សំណល់កំណកដី ទឹកដក់ បង្កផលប៉ះពាល់ ដល់បរិស្ថាន និងសោភ័ណ្ឌភាពដងផ្លូវ អ្វីទៅដើម្បីឲ្យស័ក្តិសមទៅនឹងស្លាកប៉ាណូ ដែលបានដាក់បង្ហាញ ខណ្ឌដង្កោ ទីក្រុងស្អាតនោះ មេត្តាសូមឲ្យអាជ្ញាធរ ជួយពិនិត្យ ស្ថានភាពដងផ្លូវខាងលើ ៕