ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រលប់ថ្ងៃទី ២៣ ខែសីហា នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលើកលែងទោសលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០ លានរៀលពាក់ព័ន្ធការប្រមាថទៅដល់ថ្នាក់ដឹកនាំកងយុទ្ធពលខេមរភូមិន្ទ និងពីបទញុះញង់កុំឲ្យយោធិន ស្តាប់បង្គាប់មេដឹកនាំ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើយោងតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលសារព័ត៌មាន Fresh News បានបង្ហោះនៅយប់ថ្ងៃនេះ។
សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៧ បន្ទាប់ពីបានសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកដោយបានធ្វើការរិះគន់ខ្លាំងៗទៅលើថ្នាក់ដឹកនាំ ជាពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទទាំងមូល នូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង ហើយបានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មេបញ្ជាការកងទ័ពជាច្រើន៕