ភ្នំពេញ ៖ និស្សិត និង បុគ្គលិកសិក្សាកម្ពុជាចំនួន ៨១នាក់ បន្ថែមទៀត ទទួលបានអាហាររូបករណ៍ ពីសហភាពអឺរ៉ុប ទៅសិក្សា និងទៅបង្រៀន រយៈពេលពី៥ថ្ងៃ រហូត ដល់១២ខែ នៅសកលវិទ្យា ល័យ ចំនួន១២ លើទឹកដីអឺរ៉ុប នៅពេលឆាប់ៗខាងមុខនេះ។
ថ្លែងនៅក្នុងពិធីជួបប្រជុំជាមួយក្រុមនិស្សិត និង បុគ្គលិកសិក្សាកម្ពុជា ដើម្បីពិភាក្សា ពីការ បង្កើតបណ្ដាញអតីត ជ័យលាភីដែលធ្លាប់បានទទួលជំនួយ និង អាហារូបករណ៍ ពីកម្មវិធី អ៊ីរ៉ាស់ ស្មឹះ បូក(Erasmus+) របស់សហភាពអឺរ៉ុប កាលពីយប់ល្ងាចថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ នេះ ឯកឧត្តម ចច អេហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអោយដឹងថា និស្សិត និង បុគ្គលិកសិក្សាកម្ពុជា ចំនួន ៨១នាក់ បន្ថែមទៀត ទទួលបានអាហាររូបករណ៍ពីសហភាពអឺរ៉ុប ទៅ សិក្សា និងទៅបង្រៀន រយៈពេលចាប់ពី៥ថ្ងៃ រហូតដល់១២ខែ នៅសកលវិទ្យាល័យចំនួន១២ លើ ទឹកដីអឺរ៉ុប នាពេលឆាប់ៗខាងមុខនេះ ។
ឯកឧត្តម ចច អេដហ្គា បានអោយដឹងទៀតថា និស្សិត និងបុគ្គលិកសិក្សាកម្ពុជា ចំនួន ៨១ នាក់ ត្រូវបានធ្វើការដាក់ពាក្យប្រលង តាមរយៈកម្មវិធី Erasmus និង កម្មវិធី Erasmus+ ដែលកម្ម វិធី នេះបានដំណើរការរយៈពេល៣០ឆ្នាំ មកហើយ ក្នុងគោលបំណងជួយឱ្យប្រជាពលរដ្ឋកម្ពុជា វ័យក្មេងដទៃទៀតអាចទទួលផលពីកម្មវិធីនេះ។
ឯកឧត្តម បានអោយដឹងទៀតថា Erasmus+ គឺជាកម្មវិធីរបស់សហភាពអឺរ៉ុប ដែលផ្ដល់ការ គាំទ្រដល់គម្រោងនានារួមមាន ភាពជាដៃគូ ព្រឹត្តិការណ៍ និងការសិក្សាចល័ត ក្នុងវិស័យអប់រំ ការ បណ្ដុះបណ្ដាលយុវជន និងកីឡា។នៅក្នុងរយៈពេលជាង ៣០ ឆ្នាំចុងក្រោយនេះ កម្មវិធី Erasmus Plus បានផ្ដល់ឲ្យសិស្សនិស្សិត ចំនួន ៩ លាននាក់ នៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជា ផងដែរ នូវឱកាសសិក្សារៀនសូត្រ បណ្ដុះបណ្ដាល ឬ ទទួលបានពិសោធន៍នៅក្រៅប្រទេស។ នៅចន្លោះពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៧ កម្មវិធី Erasmus+ និង Erasmus Mundus ដែល ទទួលបានថវិកាឧបត្ថម្ភពីសហភាពអឺរ៉ុបបានផ្ដល់អាហារូបករណ៍ដល់ និស្សិត និងបុគ្គលិកសិក្សា កម្ពុជាជាង៧០០ នាក់ ឱ្យធ្វើការសិក្សា ឬធ្វើបាឋកថានៅអឺរ៉ុប។
នៅឆ្នាំនេះ ក្រោមកម្មវិធីផ្លាស់ប្ដូរក្រេឌីត (ការសិក្សាចល័ត) Erasmus+ សហភាពអឺរ៉ុបបាន ឧបត្ថម្ភថវិកាដល់និស្សិត និងបុគ្គលិកសិក្សាកម្ពុជាឱ្យទៅសិក្សា និងបង្រៀន នៅតាមសាកល វិទ្យា ល័យនាំមុខគេនានានៅអឺរ៉ុប ក្នុងប្រទេស ប៊ែលហ្ស៊ិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី អូស៊ីអានី ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី អេស្ប៉ាញ និង ស៊ុយអ៊ែត។
កម្មវិធីអាហារូបករណ៍របស់សហភាពអឺរ៉ុបទាំងនេះ បំពេញបន្ថែម ដល់ការគាំទ្រដ៏ច្រើន សន្ធឹកសន្ធាប់ ដែលសហភាពអឺរ៉ុបផ្តល់ដល់វិស័យអប់រំនៅកម្ពុជា។ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំ ដល់ និស្សិត និងបុគ្គលិកសិក្សាកម្ពុជាទាំងអស់ ដែលត្រូវបានទទួលអាហារូបករណ៍ របស់សហភាពអឺរ៉ុប នៅឆ្នាំ នេះ ធ្វើយ៉ាងណាធ្វើការខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះដឹងផ្សេងៗ អោយបានច្រើន ដើម្បី ទុកជាបទពិសោធន៍ទៅថ្ងៃអនាគតរបស់ខ្លួន ក៏ដូចជាការចូលរួមជួយលើកកម្ពស់បន្ថែម ដល់មុខ មាត់ ប្រទេសជាតិ និងទុកជាការចែករំលែក ដល់យុវជន យុវនារីកម្ពុជា ជំនាន់ក្រោយៗទៀតផងដែរ ៕