​បត់​ក្រោយ​លឿនពេកគាប​ជាប់​រ៉ឺម៉ក និង​រថយន្ត​ដឹក​ឥដ្ឋ​ផ្ទប់​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2018 ក+ ក-

​ភ្នំពេញ ៖ នៅវេលា​ម៉ោង ៩ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ម្តុំ​ទួល​ទំពូង មុខ​វត្ត​ទួល​ទំពូង​តែម្តង តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ រវាង NISSAN ដែល​បាន​បត់​ត្រលប់​ក្រោយ​មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅ​គៀរ​ម៉ូតូ​សណ្តោង​រ៉ុ​ម៉ក់​និង​ថយ​ន្ត​ដឹក​ឥដ្ឋ​ទៅ​ផ្ទប់​នឹង​របាំង​បុក​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់ បណ្តាលអោយ​រថយន្ត​និង​ម៉ូតូ​សណ្តោង​រ៉ុ​ម៉ក់​រង​ការខូចខាត​ទាំង​សងខាង​។

​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​រថយន្ត NISSAN បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ពេលដែល​មកដល់​ចំណុចកើតហេតុ​បម្រុង​បត់​ឆ្លងផ្លូវ​ត្រលប់​ក្រោយ តែដោយសារ​ការបត់​លឿន​ពេក​ខ្វះ​ការប្រុងប្រយ័ត្ន ធ្វើ​ឲ្យ​ម៉ូតូ​សណ្តោង​រ៉ុ​ក​ម៉ក់ និង​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​ដែល​មកពី​ក្រោយ​ស្រប​ទិស​គ្នា បាន​គៀប ជាប់​ផ្ទប់​គ្នា​ទៅនឹង​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​តែម្តង​។ ក្នុង​ហេតុ​ករ​ណ៍​នេះ​មិន​បណ្តាលអោយមាន​នរណា​ម្នាក់​រងរបួស​ទេ គ្រាន់តែ​រង​ការខូចខាត​សម្ភារៈ និង​បាក់​របាំង​បុក​ចែក​ទ្រូងផ្លូវ​ដែល​ស​ម្បិ​ត្ត​សាធារណៈ អស់​មួយ​កង់ និង​ខូចខាត​រថយន្ត​តែប៉ុណ្ណោះ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​ហើយ​បាន​យក​រថយន្ត និង​រ៉ុ​ម៉ក់​ទៅ​រក្សាទុក​បណ្តោះអាសន្នរ​ង់​ចាំ​ការដោះស្រាយ​ពេល​ក្រោយ​ទៀត​៕