ពួក​សកម្មប្រយុទ្ធ​IS​អះអាងថា​បាន​កាត់​ក្បាល​បុគ្គលិក​ផ្តល់ជំនួយ​សញ្ជាតិ​អង់គ្លេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2014 ក+ ក-

ក្រុម​ជី​ហាដ​នៃ​រដ្ឋ​អ៊ីស្លាម​(IS)​បាន​អះអាងថា​ខ្លួន​បាន​ប្រហារជីវិត​បុគ្គលិក​ផ្តល់ជំនួយ​ស ញ្ញាតិ​អង់គ្លេស​លោក​ដេវីដ ហាយ​ណេ​ស​ជាការ​សងសឹក​ការដែល​មេដឹកនាំ​អង់គ្លេស​លោក​ដេវីដ ខេ​ម​មឺ​រូ​ន ចូលរួម​ក្នុង​ក្រុមចម្រុះ​ជាមួយ​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​របស់ខ្លួន​។​

​នេះ​ជាការ​ប្រហារ​ជី​ត វិត​ដោយ​កាត់​ក្បាល​លើក​ទី​៣​នៅ​ប៉ុន្មាន​សប្តាហ៍​មកនេះ ក្រោយពី​អ្នកកាសែត​អាមេរិក​២​នាក់​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​នៅ​ស៊ី រី​និង​ត្រូវបាន​ប្រហារជីវិត​ដោយ​បង្ហាញ​តាម​វីដេអូ​។​

​ក្រុម​អ៊ីស្លាម​និយម​នេះ​បាន​បញ្ចេញ​វីដេអូ ដោយ​បង្ហាញ​ជន​សកម្មប្រយុទ្ធ​ពាក់​ម៉ា​សមុខ​ម្នាក់​កាត់​ក្បាល​លោក​ហាយ​ណេ​ស​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អាមេរិក បានធ្វើការ​ថ្កោលទោស​ជាខ្លាំង​ចំពោះ​”​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​”​លើ​លោក​ដេវីដ ហាយ​ណេ​ស​។​

លោក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​អាមេរិក​ឈរ​ប្រកៀក​ស្មា ជាមួយ​មិត្ត​ជិតដិត​និង​ជា​សម្ពន្ធមិត្ត​របស់​យើង​នៅក្នុង​ការសម្តែង ទុក្ខសោក​និង​ការតាំង​ចិត្ត​។​យើង​នឹង​ធ្វើការ​ជាមួយ​អង់គ្លេស​និង​ក្រុម ប្រជាជាតិ​ចម្រុះ​ធំ​មួយ​មកពី​តំបន់​និង​ជុំវិញ​ពិភពលោក​ដើម្បី​នាំ​ឃាតករ នៃ​អំពើ​សាហាវ​នេះ​មក​កាត់ទោស និង​ដើម្បី​បន្ថយ​កម្លាំង​និង​បំផ្លាញ​ការ​គំរាម​នេះ​ចំពោះ​ប្រជាជន​នៃ ប្រទេស​របស់​យើង តំបន់​និង​ពិភពលោក​”៕

Untitled-1       លោក​ហាយ​ណេ​សUntitled-1 លោក​ហាយ​ណេ​ស ថតរូបជាមួយភរិយា និងកូន