ពលរដ្ឋនៅខេត្តព្រះសីហនុ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅចុងឆ្នាំនេះ
ព្រះសីហនុ ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា យ៉ាងយូរនៅដើម ឬពាក់កណ្តាលខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ ប្រជាពលរដ្ឋក្នុងខេត្ត នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់តម្រូវការ ខណៈដែលអាងចម្រោះ និងអាងស្តុកទឹកទំហំ ៦ម៉ឺនម៉ែត្រគូប នៅតំបន់ក្បាលឆាយ សម្រេចការសាងសង់បាន ៩០% ហើយ។ នេះបើតាមខ្លឹមសារក្នុងទំព័រហ្វេសប៊ុកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨។
គួរជម្រាបថា ប្រភពទឹកស្អាត ដែលត្រូវផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ត្រូវបានយកចេញពីអាងស្តុកទឹកក្នុបតំបន់ក្បាលឆាយ ដែលជាប្រភពទឹកធម្មជាតិ មានលទ្ធភាពផ្គត់ផ្គង់លើការប្រើប្រាស់ដោយគ្មានការព្រួយបារម្ភទេ៕