ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឲ្យដកអាជ្ញាប័ណ្ណពីសាលាបង្រៀនបើកបរណា ដែលគ្មានកម្មវិធីបង្រៀនបើករថយន្តធុនធ្ងន់ ឬគ្មានរថយន្តប្រភេទធុនធ្ងន់ សម្រាប់បង្រៀនឲ្យអនុវត្តន៍ផ្ទាល់បានត្រឹមត្រូវតាមស្ដង់ដារ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា បច្ចុប្បន្នមានរថយន្តប្រភេទធំជាង ២៣ម៉ឺនគ្រឿង ប៉ុន្តែអ្នកមាន ប័ណ្ណបើកបរតែ ៦០ភាគរយប៉ុណ្ណោះ លើចំនួនរថយន្តដែលបានចុះបញ្ជី។ ដូច្នេះបានន័យថា អ្នក បើកបររថយន្តធុនធ្ងន់ ភាគច្រើនគ្មានបណ្ណបើកបរតាមច្បាប់ត្រឹមត្រូវ ទៅតាមប្រភេទរថយន្តនោះទេ។
សូមជម្រាបថា មកដល់ពេលនេះ ក្រសួងបានចេញអាជ្ញារបណ្ណទៅសាលាបង្រៀនបើកបរ២៩សាលា ដែលមាន ១៨០សាខា។ ប៉ុន្តែលោក ស៊ុន ចាន់ថុល លើកឡើងថា សាលាទាំង២៩នោះ មិនមានរថយន្តធុនធំសម្រាប់បង្រៀនទេ ដែលត្រូវស្នើឲ្យពិនិត្យ និងដកអាជ្ញាប័ណ្ណសាលាបង្រៀនណាដែលគ្មានកម្មវិធីដើម្បីបណ្ដុះបណ្ដាលអ្នកបើកបរយានយន្តប្រភេទធុនធ្ងន់៕