ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន៦លើក បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់ស្រាល១០នាក់ ។
តាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១១គ្រឿង ក្នុងនោះមានម៉ូតូ ៦គ្រឿង រថយន្តតូច ៣គ្រឿង រថយន្តធំ ១គ្រឿង យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលកើតមានហេតុការណ៍គ្រោះថ្នាក់នេះ គឺបណ្តាលមកពីល្បឿន និងមិនគោរពសិទ្ធិគ្នា។
របាយការណ៍សរុបពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២៨ថ្ងៃ ក្នុងខែវិចិ្ឆកា ឆ្នាំ២០១៨ នេះ បានកើតឡើងចំនួន ២៦៩លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៣៣នាក់ របួសសរុប ៤១៨នាក់ ក្នុងនោះរបួសធ្ងន់ ២៥០នាក់ របួសស្រាល ១៦៨នាក់៕