ភ្នំពេញ ៖ ល្ខោនខោល របស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបី នៃមនុស្សជាតិ នាឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ភ្លាមៗនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិ ដើម្បីអប អរសាទរ ល្ខោនខោល ដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមទាំង បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ទីវត្តអារាម និងប្រជាពលរដ្ឋខ្មែរ ចូលរួមអបអរសាទរ តាម រយៈការវាយគង ទូងស្គរ ទះប៉ោត នៅម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ គ្រប់ទីកន្លែង សាធារណៈសំខាន់ៗ នៅទូទាំងប្រទេស។
ដោយឡែករដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានណែនាំឲ្យគ្រប់ទីវត្តអារាមសង្កាត់ ខណ្ឌ ទាំងអស់ ចូលរួម វាយគង ទូងស្គរ ទះប៉ោត គោះត្រដោក នៅម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា នេះ ដើម្បីអប អរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ៕