តុលាការ នឹងបើកជម្រះសំណុំរឿងមេសហជីពធំៗ៦រូប នៅថ្ងៃទី៧ ខែធ្នូ ខាងមុខ
ភ្នំពេញ ៖ សំណុំរឿងមេសហជីពចំនួន៦នាក់ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញបើកសវនការ ជំនុំជម្រះ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
តាមលិខិតលោក លី សុផាណា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញលោក ជួង ជូងី មេធាវីការពារសិទ្ធិលោក អាត់ ធន់ និងលោក ប៉ាវ ស៊ីណា បានឱ្យដឹងថា មេសហជីពដែលត្រូវបើកសវនាការនៅថ្ងៃទី០៧ ខែធ្នូនោះ មានដូចជា លោក អាត់ ធន់, លោក ម៉ម ញឹម, លោក ប៉ាវ ស៊ីណា, លោក ជា មុនី, លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ៕