ភ្នំពេញ ៖ សាលក្រមសំណុំរឿងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ត្រូវបានតុលាករកំពូលប្រកាសនៅថ្ងៃទី១៩ ខែធ្នូ នេះ ដោយតម្កល់ទោសទណ្ឌតាមសាលដីការបស់សាលាដំបូងដដេល។
ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រម និងសាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលបានកាត់ទោសផាកពិន័យលោក សម រង្ស៉ី ចំនួន១០លានរៀល និងបង្គាប់ឱ្យទណ្ឌិតនេះ សងជំងឺចិត្តជូនសម្តេចតេជោ ហ៊ុន សែន ចំនួន៤០០០លានរៀល (ប្រហែល១លានដុល្លារសហរដ្ឋអាមេរិក) ចំពោះបទបរិ ហា រកេរ្តិ៍លើសម្តេចតេជោ ហ៊ុន សែន។
លោក គី តិច មេធាវីការពារក្តីសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា តុលាការកំពូល ១៖ បដិសេធបណ្តឹងសាទុក្ខ របស់មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះសម រង្សី ដោយទាស់នឹងគតិច្បាប់ ។ ២៖ តម្កល់សេចក្តីសម្រេច ក្នុងសាលដីការបស់សាលាឧទ្ធរណ៏ ទុកជាបានការពេញទាំងមូល ។ ៣ ៖ សាលដីកានេះ ត្រូវបានប្រកាស ជាសាធារណ: នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។ ការប្រកាសសាលដីកានេះ បានធ្វើឡើងបន្ទាប់ពីសាលាកំពូល បានជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់ មេធាវីលោក សម រង្ស៉ី ដែលបានប្តឹងជំទាស់ ចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍កន្លងមក៕