បង្ក្រាប​សង្វៀន​ជល់​មាន់​ចាប់បាន​មាន់​១៤​ក្បាល ម៉ូតូ​១៨​គ្រឿង ចំណែក​ម្ចាស់​រត់​បាត់អស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2019 ក+ ក-

​បន្ទាយមានជ័យ ៖ សង្វៀន​ប្រជល់មាន់​មួយកន្លែង ត្រូវបាន​កម្លាំង​ប៉ូលីស​ចុះទៅ​បង្ក្រាប ផ្អើល​អ្នកលេង​រត់គេច​បាត់អស់ បន្សល់ទុក​សម្ភារៈ​វត្ថុតាង រួមមាន មាន់​ជល់​ចំនួន ១៤​ក្បាល ម៉ូតូ​១៨​គ្រឿង និង​សម្ភារៈ​ជាច្រើន​ទៀត​។

​ប្រតិបត្តិការ​ខាងលើ​បាន​ប្រព្រឹត្តទៅ​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ព្រំ សា​ខន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​បន្ទាយ​មាន​រឹទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​ក្នុង​ប្រ​តិ្ត​ការ​នេះ សមត្ថកិច្ច​បាន​ប្រមូលយក​វត្ថុតាង​ទាំងអស់ ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ថ្មពួក ដើម្បី​រៀបចំ​ឯកសារ​បញ្ជូនទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី ចាត់វិធានការ​បន្ត​តាមច្បាប់​៕