ខេត្តកំពង់ចាម ៖ កុមារាពិការអវយវនិងជាមនុស្សគថ្លង់ម្នាក់អាយុ៧ឆ្នាំបានបង្ករអោយមានភាពភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋដោយសារដើរពុំរួច ស្រាប់តែឃើញជាសពចងកទៅវិញ។
ទោះបីឃើញផ្ទាល់នឹងភ្នែកបែបនេះក៏ដោយ វាមិនអាចធ្វើអោយសមត្ថកិច្ចជំនាញជឿជាក់បានឡើយ រហូតមាន ការសើបអង្កេតនិងឈានទៅចាប់ខ្លួនជនសង្សយ័ម្នាក់ជាអនីតិជនដូចគ្នា។
ប៉ូលិសបានអោយដឹងថានៅថ្ងៃទី២៥ខែមករាឆ្នាំ២០១៩ វេលាម៉ោង ១២នឹង០០នាទី សមត្ថកិច្ចនគរបាលយទទួលបានពត៍មាននិងបណ្ដឹងពីឈ្មោះ ជឹម សាវឿន ភេទស្រីអាយុ៤៩ឆ្នាំ រស់នៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀមខេត្តកំពង់ចាម បានអោយដឹងថាឈ្មោះ ស៊ាក ម៉េងហ៊ាង ភេទប្រុសអាយុ០៧ឆ្នាំ (មនុស្សគថ្លង់) ដែលត្រូវជាចៅរបស់គាត់បានចងកសម្លាប់ខ្លួននៅព្រៃខាងក្រោយផ្ទះកាលពីថ្ងៃ២៤ខែមករាឆ្នាំ២០១៩វេលាម៉ោងប្រហែល១១និង០០ ។
បន្ទាប់ពីទទួលបានពត៌មានភ្លាមនិងបណ្ដឹងភ្លាមកម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ប៉ុស្តិ៍នគរបាលទ្រាន ជំនាញការិ យាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាលយ័បច្ចេកទេសវិទ្យាសាស្ត្របានសហការធ្វេីការស្រាវជ្រាវសពឃេីញថា ជាករណីឃាតកម្ម មិនមែនអត្តឃាតទេ។ ពេលសមត្ថកិច្ចបានចុះធ្វេីការស្រាវជ្រាវរហូតមកដល់ថ្ងៃ២៨ខែមករាឆ្នាំ២០១៩ បានកំណត់ជនសង្ស័យម្នាក់ឈ្មោះ (ថ ធ) អាយុ១១ឆ្នាំភេទប្រុស ខ្មែរ មានទីលំនៅភូមិវាលគ្រៀល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម នឹងហៅមកសួរនាំនៅចំពោះមុខអាណាព្យាបាល(ម្ដាយ) ។
ជនសង្ស័យបានសារភាពថា នៅថ្ងៃទី២៤ខែមករាឆ្នាំ២០១៩ នៅវេលាម៉ោង១១ ខ្លួនបានជិះកង់ចេញពីចំការរបស់ខ្លួននៅចំនុចខាងលេីទំនប់ត្រួយចេកឆ្ពោះមកផ្ទះរបស់ខ្លួននៅជាប់របងវត្តទ្រានក៏បានជួបជាមួយឈ្មោះ ស៊ាក ម៉េងហ៊ាង ០៧ ជាមនុស្សគថ្លង់ ស្វិតជេីងទាំងពីរ ដេីរដោយកង់រុញ ពេលនោះខ្លួន (ជនសង្ស័យ)ក៏បានឈប់កង់ ហេីយបានធ្វេីសកម្មភាពលេីកបីឈ្មោះ ស៊ាក ម៉េងហ៊ាង កាត់ព្រៃចុះទៅដល់ចំនុចកេីតហេតុក៏យកខ្សែបំពង់ទឹកត្នោតពណ៌ខ្មៅសរសៃតូចយកទៅចងរុំ ក ជនរងគ្រោះ ហេីយអូសទៅចំនុចព្រៃក្រោមដេីមសង្កែរហេីយធ្វេីសកម្មភាពកាន់កន្ទុយខ្សែហេីយឡេីងលេីដេីមសង្កែរ និងរឹតកជនរងគ្រោះប្រកាច់ស្លាប់ភ្លាមៗ ។
ជនសង្សយ័បានបញ្ជាក់ថា មូលហេតុបណ្តាលអោយខ្លួនសំលាប់ជនរងគ្រោះ ព្រោះខឹងនឹងឈ្មោះ ម៉េង ហា៑ង កាលពី៤ថ្ងៃមុន បានយកដុំថ្មគប់ជើងខ្លួន។
បន្ទាប់ពីសមត្ថកិច្ចបញ្ជូនសំណុំរឿងដល់ព្រះរាជអាជ្ញាអមតុលាការខេត្តកំពង់ចាមហើយ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានអនុញ្ញាតអោយជនសង្ស័យត្រឡប់ទៅមូលដ្ឋានវីញដោយជនសង្សយ័ជាអនីតិជនមិនទាន់គ្រប់អាយុត្រូវឃុំខ្លួន ៕ ដោយ ៖ សុផល