ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋដែលដឹងពីសកម្មភាពរបស់ឈ្មួញ ជី កយករករ៉ែមាស ខុសច្បាប់នៅតំបន់ភ្នំអន្លង់ និងភ្នំបុសតាថោង បានលើកឡើងថា តើមានមូលហេតុអ្វី បានជាគណៈបញ្ជាការឯកភាពស្រុករវៀង ចុះត្រួតពិនិត្យទីតាំងរ៉ែមាស ហើយទីតាំងខ្លះបញ្ជាអោយរុះរើ និងកន្លែងខ្លះមិនឃើញអោយរុះរើ?។ ទីតាំងដែលមិនរុះរើនោះ គឺនៅចំណុច រំដែង ក្នុងភូមិត្រពាំងទឹម ឃុំរមទម មានចំនួន ៤ទីតាំងគឺ កន្លែងយករ៉ែមាសតាខៀវ កន្លែងយករ៉ែមាសភ្នំបាក់ កន្លែងយករ៉ែមាសប្រឡាយបុស កន្លែងយករ៉ែមាសប្រឡាយឡែង និងកន្លែងយករ៉ែមាសបុសតាថោង ទល់អនុវិទ្យាល័យភ្នំដែក ក្នុងភូមិភ្នំដែក ឃុំរមមនីយ ស្រុករវៀង ខេត្តព្រះវិហារ។
ទាក់ទងនឹងភាពមិនប្រកតីនេះ ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ បាន សុំការបកស្រាយពីគណៈអភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បាន អោយដឹងថា « លោកអត់មានបក្សពួកខ្សែសាច់ឈាមបងប្អូនអីនៅ ក្នុងហ្នឹងទេ (ពួកអ្នកជីកយករ៉ែមាសខុសច្បាប់) លោកបន្តថា « ទីមួយ អ្នកទើបនឹងមក(អ្នកមកជីកមាសថ្មី)យើងអត់ដែលអោយធ្វើកិច្ចសន្យា យើងនឹងអោយធ្វើកិច្ចសន្យាមានលើកទី១ ទី២ ទី៣ អ្នកដែលធ្លាប់ មាន កិច្ចសន្យាហើយនៅតែប្រព្រឹត្តខុសច្បាប់ទៀត យើងត្រូវបង្ខំអោយរុះរើ ដោយខ្លួនគាត់ លោកថា យើងមិនត្រូវធ្វើថ្នាក់ដឹកនាំ ប៉ះដៃយកដៃ ប៉ះជើង យកជើងនោះទេ វាមានដំណាក់កាលរបស់វា»។
លោកបានពន្យល់បន្ថែមទាក់ទងនឹងកន្លែងជីកយករ៉ែមាសទាំង៥ នេះថា« វាមិនមែនជាកន្លែងថ្មីទេ ហើយយអាជ្ញាប័ណ្ណមិនដឹងមាន សុពលភាព ឬអត់ទេ ហើយបើមានអាជ្ញាបណ្ណសុំធ្វើអាជីវកម្មមែន ក៏ ខុសច្បាប់ដែរជាពិសេស កន្លែងយករ៉ែមាសបុសតាថោង ទល់អនុវិទ្យាល័យ ភ្នំ ដែក ក្នុងភូមិភ្នំដែក ឃុំរមនីយ ព្រោះអ្នកទាំងនោះប្រើគ្រឿងផ្ទុះ និង គ្រឿងចក្រជាលក្ខណៈក្រុមហ៊ុនទ្រង់ទ្រាយធំ ?»។
លោក ហោ ប៊ុនហួរ បានអោយដឹងថា« រឿងប្រើគ្រឿងផ្ទុះ និងគ្រឿងចក្រ អេស្កាវេទ័ហ្នឹង លោកអត់ដឹងទេ ក្រែងលោពេលមុនលោកចុះទៅជាមួយ ជំនាញហ្នឹង គេយកលាក់អស់លោកអ់ឃើញ លោកនឹងខំព្យាយាមបន្តទៅ ទៀត»។
លោក យូ ចិន្តាយុត្តិ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ មិអាចសុំ ការបកស្រាយបានទេ ដោយពុំមានលេខទូរស័ព្ទ ប៉ុន្តែកន្លងមក លោក ធ្លាប់ប្រាប់អ្នកសារពត៌ត៌មានថា កាលពីថ្ងៃទី ១៥ ខែមករា លោក និង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ តាមទីតាំងរ៉ែមាសជាង ១២ កន្លែង ក្នុងនោះមាន ២កន្លែង បាន និង កំពុងធ្វើអាជីវកម្មគ្មានអាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាត។
មជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់ និងចោទប្រកាន់ថា ភាពស្រពិច ស្រពិល របស់អាជ្ញាធរ គឺជាចេតនាកន្ទេលធំបន្លំដេក បង្កប់នូវភាពពុករលួយជា លក្ខណៈ ប្រព័ន្ធ រវាងមន្ត្រីជំនាញមានសមត្ថកិច្ច និងក្រុមឈ្មួញរុករក រ៉ែមាស។
សូមបញ្ជាក់ថា នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩នេះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង និងជាប្រធានគណ:បញ្ជាការឯកភាពស្រុករវៀង បាន ដឹកនាំកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ចុះត្រួតពិនិត្យទីតាំងរ៉ែខុស ច្បាប់ជាច្រើនកន្លែង និងឲ្យរុះរើព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ ការប្រកប អាជីវកម្មរ៉ែខុសច្បាប់នៅតំបន់ភ្នំអន្លង់ និងភ្នំបុសតាថោង ស្ថិតនៅ ក្នង ស្រុករវៀង។
លោក ហោ ប៊ុនហួរ បានប្រាប់ឲ្យដឹងថា ការចុះណែនាំដល់ប្រជាពលរដ្ឋ និង ក្រុមអាជីវកម្មរ៉ែមាសខុសច្បាប់ បានធ្វើកិច្ចសន្យាដល់ពួកគាត់ឲ្យរុះ រើ ម៉ាស៊ីន និងសម្ភារ:ប្រកបអាជីវកម្មរ៉ែមាស ឲ្យរួចក្នុងកំឡុងថ្ងែដែលកង កំលាំង ចុះមកនៅថ្ងៃនេះ បើមិនដូចច្នោះទេ នឹងមានវិធានការក្ដៅ ដោយយកកំលាំងចុះរុះរើ និងដកហូតសម្ភារ:ទាំងនោះទុកជាសម្បត្តិរដ្ឋ។ ហើយក្នុងពេលចុះមកអនុវត្តន៍នៅថ្ងៃនេះ ដែលកងកំលាំងបានចុះរុះរើ ទីតាំងអាជីកម្មវ៉ែមាសបានចំនួន ៦កន្លែង និងឲ្យរុះរើដោយខ្លួនឯង បានចំនួន៨កន្លែង ព្រមទាំងឲ្យគ្រឿងចក្រ« អេស្កា»២គ្រឿង និងរថយន្ដ ដឹក ដីចំនួន៥គ្រឿងឲ្យដកចេញពីតំបន់រ៉ែមាសខាងលើនោះជាបន្ទាន់៕