ស្ត្រី​ម្នាក់​ស្លាប់​ក្រោយ​សម្រាលកូន​រួច​នៅ​ម​ណ្ឌ​ល​សុខភាព​ស្រុក​ចន្ទ្រា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2019 ក+ ក-

​ស្វាយរៀង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោយពេល​សម្រាលកូន​រួច​នៅ​មន្ទី​មណ្ឌល​សុខភាព ស្រុក​ចន្ទ្រា (​មណ្ឌល​សុខភាព មេ ស ថ្ង​ក​) ស្ថិតនៅ​ភូមិ​ពោធិ៍ ឃុំ មេ​. ស ថ្ង​ក​. ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។

​បើតាម​ការ​បាន​អះអាង​របស់​ក្រុមគ្រួសារ​សព​បញ្ជាក់ថា ប្អូនស្រី​របស់គាត់​មានឈ្មោះ ប្រាក់ សូ​ដា បាន​ឈឺពោះ​សម្រាលកូន​តាំងតែ​ពី​ម៉ោង​ប្រហែល​២​រសៀល ហើយ​កូន​សម្រាល​មក​មាន​សុខភាព​ល្អប្រសើរ​ណាស់​។ ប៉ុន្តែ​ដោយ​គ្រូពេទ្យ​មិនដឹងថា មាន​ជំនាញ​ច្បាស់លាស់ ឬ​យ៉ាងណា​នោះទេ បន្ទាប់ពី​ទម្លាក់​សុក​ធ្វើ​ឲ្យ​ប្អូនស្រី​របស់គាត់​មាន​អា​ការៈធ្លាក់​លោហិត​យ៉ាងច្រើន ហើយ​ចេះតែ​ខ្សោយ​ទៅៗ​រហូតដល់​ម៉ោង​ប្រហែល​៤​រសៀល ទើប​បញ្ជូន​បន្តទៅ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ ជា​អកុសល​ទៅដល់​មន្ទី​ពេទ្យ​ភ្លាម​ក៏​ស្លាប់បាត់​បង់ជីវិត​ចោល​កូន​ដែក​ទើបនឹង​កើត និង​ក្រុមគ្រួសារ ស្វាមី បងប្អូន​ទាំង​វ័យក្មេង​ខ្ចី​បែបនេះ​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា នៅ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​យ៉ាងណា​នោះទេ ប៉ុន្តែ​តាម​ដឹង​មណ្ឌល​សុខភាព មេ ស រ​ថ្ង​ក ស្រុក​ចន្ទ្រា នេះ​ធ្លាប់មាន​ប្រជាពលរដ្ឋ​រិះគន់​ច្រើនដង​ហើយ ចំពោះ​អាកប្បកិរិយា​របស់​ក្រុមគ្រូពេទ្យ​ដែល​មិន​សមរម្យ​ក្នុងការ​ជួយសង្គ្រោះ ជាពិសេស​ប្រើ​សំដី​អសុរ​ស​ជាច្រើន​ផង​ទៅលើ​អ្នកជំងឺ អ្នកខ្លះ​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​មិនដឹងថា​ទៅ​ពឹងពាក់​ខាង​ណា​ជួយ​អន្តរាគមន៍ ។​

​ក្នុងនោះដែរ​គ្រួសារ​ជនរងគ្រោះ​បាន​សំណូម​សូម​លោក​ប្រធាន​មន្ទី​សុខាភិបាល​ខេត្តស្វាយរៀង​មេត្តាជួយ​សម្រួល​ចាត់​មន្ត្រី​ចុះមក​អន្តរាគមន៍​ស្រាវជ្រាវ​ចំពោះ​បញ្ហារ​នេះ​ផង ដោយហេតុថា ជីវិត​ជនរងគ្រោះ​ស្លាប់​ហើយ​មិនអាច​រស់​វិញ​បានទេ ហើយ​នេះ​ជាការ​សោកសង្រេង​ដ៏​ធំធេង​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បានឡើយ ហើយ​សូមកុំ​ឲ្យ​បញ្ហារ​នេះ​កើតឡើង​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទៃពោះ​ក្រោយៗ​ទៀត​។​

​ពាក់ព័ន្ធ​ករណីនេះ​ដែរ​លោក កែ រដ្ឋា ប្រធាន​មន្ទី​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាន​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ ទី​៥ ខែកុម្ភៈ​ឆ្នាំ​២០១៩ នេះ​ថា ពិតជា​មាន​ករណី​សម្រាលកូន​រួច​ស្លាប់ ប៉ុន្តែ​ការស្លាប់​នេះ លោក​ពុំទាន់​ដឹងថា​បណ្តាល មកពី​គ្រូពេទ្យ ឬ​យ៉ាងណា​នោះទេ ហើយ​លោក​កំពុង​ចាត់​អោយ​ប្រធាន​អូ​ឌី​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ករណីនេះ​ហើយ​។​លោក​បាន​បន្តទៀតថា ការ​រិះគន់ថា​មណ្ឌល​សុខភាព មេ ស ថ្ង​ក នេះ​ធ្លាប់មាន​ប្រជាពលរដ្ឋ​រិះគន់​ច្រើនដង​ហើយ ចំពោះ​អាកប្បកិរិយា​នៃ​អ្នក​គ្រូពេទ្យ​ដែល​មិន​សមរម្យ​ក្នុងការ​ជួយសង្គ្រោះ​ព្យាបាល តែ​លោក​មិនដឹងថា​ការលើកឡើង​ចំពោះ​គ្រូពេទ្យ​មួយណា​នោះទេ​។​ហើយ​បើ​មាន​ករណី​ចឹ​ង​មែន​នោះ​លោក​ចាត់​វិធាន​វិការ​ណ៍​ចំពោះ​អ្នកនោះ​ភ្លាម​។​

​សព​ប្អូនស្រី ប្រាក់ សូ​ដា ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​ប្អូនស្រី ស្ថិតនៅ​ភូមិ​ថ្នល់កែង សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង​៕​​