ដំណឹង​លក់​ស៊ីក្លូ​របស់​ឪពុកធម៌​សម្តេច​តេ​ជោ ហ៊ុន សែន តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2019 ក+ ក-

​ភ្នំពេញៈ ស៊ីក្លូ ដែល​ឪពុកធម៌​សម្តេចនាយក​រដ្ឋមន្ត្រី ធ្លាប់​រត់​ប្រកបមុខរបរ​ចិញ្ចឹមជីវិត ជាច្រើន​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រកាស​លក់​ជា​សាធារណៈ​ក្នុងតម្លៃ​១០៥០០០​ដុល្លារ​សហរដ្ឋអាមេរិក (១០​ម៉ឺន​៥​ពាន់ ដុល្លា​សហរដ្ឋអាមេរិក​) ។​

​គួររំឭកថា លោកតា ពុត សឿន មាន​ទីលំនៅ នៅ​ខេត្តស្វាយរៀង បានបញ្ចប់​មុខរបរ​ធាក់​ស៊ីក្លូ​ចិញ្ចឹមជីវិត​ទាំងស្រុង ក្រោយពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦ បានស្នើ​សុំ​លោកតា ជា​ឪពុកធម៌ រួចមក ហើយ​លោកតា ក៏បាន​វិញ​ត្រឡប់​ទៅ​រស់នៅ នៅ​ស្រុកកំណើត ដោយ​សម្ដេច​តេ​ជោ សង់ផ្ទះ​ជូន​លោកតា​។ ស៊ីក្លូ​មួយ​នេះ លោក តា​បាន​ទិញ​ពី​ថៅកែ​ម្នាក់ នៅ​រាជធានី​ភ្នំពេញ ហើយ​រក្សាទុក​តាំងពី​ពេល​នោះមក​។​

​ដោយ​មានការ​សំណូមពរ ពី​លោកតា​ប៉ុន្មាន​ឆ្នាំ​មកនេះ និង​មិនមាន​លទ្ធភាព​ផង​នោះ នៅ​ថ្ងៃទី ៦ កុម្ភៈ ២០១៩ យើងខ្ញុំ​ក៏​ប្រកាស​លក់​ស៊ីក្លូ​នេះ​វិញ ដោយ​តម្លៃ​មួយ ដែល​អ្នក​បារមី​ទាប មិនអាច​គិត​យល់​។​

​បញ្ជាក់​៖ ស៊ីក្លូ មួយគ្រឿង​នេះ គឺ​តំណាងអោយ​ភាពត្រជាក់ត្រជុំ​៕
​លេខ​ទំនាក់ទំនង 078 36 38 55