បន្ទាយមានជ័យ ៖ តូបមួយខ្នងដែលស្ថិតនៅក្នុងផ្សារចំការគ(ផ្សារថ្មី)នៃខេត្តបន្ទាយមានជ័យត្រូវបានរងនូវការឆាបឆេះបង្កជាការភ្ញាក់ផ្អើល។ហេតុការណ៍នៃការឆាបឆេះនេះកើតឡើងនៅម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី០១ខែមេសាឆ្នាំ២០១៩ចំនុចផ្សារចំការគហៅផ្សារថ្មីស្ថិតក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោក ស៊ី ឌី អធិការនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានអោយដឹងថាតូបដែលរងការឆាបឆេះនោះជាតូបដែលលក់គ្រឿងជ័រ។លោកថាគ្មានសម្ភារៈណាមួយដែលនៅសេសសល់ពីការឆេះនេះទេតែវាសំណាងល្អបំផុតដែលអគ្គីសភ័យមានរីករាលដាលនិងឆ្លងទៅតូបដទៃដែលនៅក្បែរនោះ។អ្វីដែលមិនរីករាលដាលគឺបណ្តាលមកពីតូបមានឃ្លប់បិទជិតភ្លើងឆេះតែក្នុងរង្វង់ឃ្លប់ហើយពិសេសជាងនេះនោះគឺមានអ្នកឃើញនិងរាយការណ៍ទាន់ពេលវេលានិងជួយអន្តរាគមន៍ទាន់ហេតុការណ៍។
ក្រោយការជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលាបានធ្វើអោយអគ្គីសភ័យរលត់ទៅវិញទាំងស្រុងនៅម៉ោងប្រមាណជា៥ទៀបភ្លឺព្រឹកថ្ងៃដដែល៕ ដោយ ៖ ស.រ