ខេត្តកំពង់ចាម ៖ ពិធីឡើងគេហដ្ឋានថ្មីមួយ បានក្លាយជាពិធីបុណ្យសព ខណៈភ្ញៀវចូលរួមជាច្រើន នាក់ដែលកំពុងតែរីករាយក្នុងពិធីនេះ ស្រាប់តែបាក់រានហាលដែលជាសំណង់ បេតុងបណ្តាលឲ្យរង របួស ចំនួន១១នាក់ និងស្លាប់ម្នាក់។
មន្ត្រីប៉ូលិសមូលដ្ឋានបានអោយដឹងថា នៅវេលាម៉ោង ៤៧ នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០៩ មាន កម្មវិធីឡើងផ្ទះថ្មីមួយលោក ស្រ៊ុន ប្រុស នៅភូមិខ្នាឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយបានបាក់ វ៉េរ៉ង់ដា ខាងមុខផ្ទះដែលធ្វើពីស៊ីម៉ង់ដ៍ បណ្តាលអោយសង្កត់ស្លាប់មនុស្សម្នាក់ និង របួសចំនួន១១នាក់ ដែលជាភ្ញៀវមកចូលរួមក្នុងកម្មវិធីឡើងផ្ទះនេះ។ អ្នករងរបួសទាំងនោះរួមមាន ៖ 1/ ឈ្មោះ ញិល ប៉ុក ភេទស្រីអាយុ70 ភូមិខ្នា(ស្លាប់)។ 2/ឈ្មោះ ជ័យ ស៊ី ភេទស្រី អាយុ80 ភូមិ ប្របឹង របួសកដៃឆ្វេង។ 3/ឈ្មោះ ចិន សាំង ភេទស្រី អាយុ70 ភូមិប្របឹង ឃុំស្តើងជ័យ របួសស្មា ខាងស្តាំ។ 4/ ឈ្មោះ ជា ប្រុស អាយុ34ឆ្នាំ នៅភូមិខ្នា(របួសក្បាលជង្គង់-ចង្កេះ-ក្បាល។ 5/ ឈ្មោះ រស់ រៀម ភេទប្រុស អាយុ 70ឆ្នាំ ភូមិខ្នា(បាក់ជើងស្តាំ)។ 6/ ឈ្មោះ រស់ ទូច ភេទស្រីអាយុ70 ឆ្នាំ ភូមិខ្នា(របួសដៃឆ្វេង)។ 7/ឈ្មោះ សុត ហយ ភេទស្រី អាយុ64ឆ្នាំ ភូមិខ្នា(របូសមុខ)។ 8/ឈ្មោះ វ៉ែន សាត ភេទស្រី អាយុ80ឆ្នាំ ភូមិខ្នា(បាក់ដែឆ្វេង-របួសជើងស្តាំ។ 9/ឈ្មោះ ផែ អូន ភេទស្រី អាយុ70 ឆ្នាំ ភូមិខ្នា(បាក់ដៃឆ្វេងនិងរបួសមុខ)។10/ ឈ្មោះ ម៉ែន សឿភេទ ស្រីអាយុ68ឆ្នាំ នៅភូមិខ្នា (បែក ក្បាល)។ 11/ ឈ្មោះ ស៊ីម សៀយ ភេទស្រីអាយុ70ឆ្នាំ បាក់ជើងឆ្វេង និងរបួសជើងស្តាំ។ 12 / ឈ្មោះ ជឹម ជីម ភេទប្រុស អាយុ65ឆ្នាំ ភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ (របួសចង្កេះ)។
មន្ត្រីប៉ូលិសបានអោយដឹងថា ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅ មន្ទីរពេទ្យ ចំណែកស្ត្រីចំណាស់ដែលបានរងគ្រោះធ្ងន់ធ្ងររហូតដល់ស្លាប់នោះ ត្រូវបានបងប្អូនសាច់ ញាតិក្នុងភូមិនាំយកទៅរៀបចំពិធីបុណ្យតាមគន្លងប្រពៃណី៕ ដោយ ៖ អ សុផល