ភ្នំពេញ ៖ បន្ទាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា នេះបានបញ្ចប់ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង៨ ៖ ០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤ ។
បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំព្រឹកម៉ិញនេះបានអោយដឹងថា កិច្ចប្រជុំបានធ្វើឡើង ក្រោមវត្តមាន ដ៏ខ្ពង់ ខ្ពស់ របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគត់គឺ ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤ ។
សូមបញ្ជាក់ផងដែរថា កិច្ច ប្រជុំ គណៈកម្មា ធិការ អចិន្រ្តៃយ៍ នៅព្រឹកម៉ិញនេះ បានលើក យកនូវ របៀប វារៈ ចំនួន បី មកពិនិត្ យនិង ពិភាក្សា គឺ
ទី១. ពិនិត្យ និង សម្រេច លើ របាយការណ៍ ស្តីពី សកម្មភាព ការងារ របស់ ព្រឹទ្ធ សភា នៅ ចន្លោះ សម័យ ប្រជុំលើកទី ២ និង លើក ទី៣ នីតិកាល ទី ៤ ទៅក្នុ ង របៀប វារៈ សម័យ ប្រជុំ លើក ទី៣ ព្រឹទ្ធសភា នីតិកាល ទី៤ ។
ទី២. ពិនិត្យ និង សម្រេច ជា គោលការណ៍ អំពី ការ ធ្វើ បច្ចុប្បន្ន ភាព រចនា សម្ព័ន្ធ រប ស់ អគ្គលេខា ធិការ ដ្ឋាន ព្រឹទ្ធសភា និងទី៣ . កំណត់ របៀប វារៈ កាល បរិច្ឆេទ និង សមាស ភាព លេខា ធិការ សម័យ ប្រជុំ លើក ទី ៣ ព្រឹទ្ធសភា នីតិកាលទី៤ ៕