
សូមគោរពជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

សូមគោរពជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

សូមគោរពជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

សូមគោរពជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

សូមគោរពជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តីនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា
![]()
នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការសាងសង់ផ្លូវទៅកាន់តំបន់ខ្នងផ្សារ ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CESLEP ដែលមានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងធនាគារពិភពលោក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mB08FAoOghs
![]()
សហគមន៍ អេកូទេសចរណ៍ ម្លេច ស្រុកជុំគិរី ខេត្តកំពត ដែលជាតំបន់ដ៏ស្រស់ត្រកាលមួយ ក្នុងខេត្តកំពត កំពុងបោះជំហានថ្មីមួយទៀត ឆ្ពោះទៅរកការអភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាគោលដៅអេកូទេសចរណ៍ ឈានមុខគេ នៅក្នុងខេត្ត។ ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហការដ៏រឹងមាំ រវាងអាជ្ញាធរ មន្ត្រីសង្ឃ វត្តអារាម អាជីវកម្ម ក្នុងស្រុក និងប្រជាពលរដ្ឋ សហគមន៍ នឹងរៀបចំជាលើកដំបូងនូវ ព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដ៏ពិសេសមួយ ដែលមានឈ្មោះថា “រាំវង់ទំនប់ម្លេច”។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qWGBBptQ_jw

នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះ មានក្រុមការងារភ្នាក់ងារទេសចរ ចំនួនជាង៤០០នាក់ ប្រចាំនៅគោលដៅចំនួន១៨សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។

លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានរៀបចំក្រុមការងារភ្នាក់ងារទេសចរនៅតាមគោលដៅសំខាន់ៗចំនួន១៨ ក្នុងរមណីយដ្ឋានអង្គរនេះ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវរបស់ភ្ញៀវទេសចរកុំឱ្យកកស្ទះចរាចរណ៍ ជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានគ្រោះថ្នាក់ផ្សេងៗ រក្សាទុកសម្ភារភ្ញៀវទេសចរដែលភ្លេច ឬជ្រុះ ដើម្បីផ្តល់ជូនម្ចាស់ដើមវិញ។

ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចររូបនេះ បញ្ជាក់ថា ដើម្បីទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខក្រុមការងារភ្នាក់ងារទេសចរប្រចាំគោលដៅនីមួយៗបានសម្អាតបរិស្ថាន រៀបចំទីធ្លាចំណត ជួសជុលជណ្ដើរកម្រាល និងដំឡើងបង្កាន់ដៃឈើមួយចំនួន និងសម្អាតគ្រឿងបរិក្ខាតាមប្រាសាទ។ បន្ថែមពីនេះ មានក្រុមការងារភ្នាក់ងារទេសចរប្រចាំនៅតាមដងផ្លូវនៃគោលដៅទេសចរណ៍សំខាន់ៗ មានខ្លោងទ្វារទន្លេអុំ ខ្លោងទ្វារជ័យ និងខ្លោងទ្វារដីឆ្នាំងរបស់ក្រុងអង្គរធំ ដើម្បីជួយសម្រួល និងបញ្ជៀសចរាចរណ៍ កុំឱ្យកកស្ទះទៀតផង។

អាជ្ញាធរជាតិអប្សរា សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប ដែលនឹងមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ សូមចូលរួមរក្សាអនាម័យក្នុងរមណីយ ដ្ឋានអង្គរ កុំពិសាគ្រឿងស្រវឹង ឬអាហារផ្សេងៗនៅក្នុងបរិវេណប្រាសាទបុរាណ។ ការធ្វើដំណើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា កុំបើកបរយានយន្តបញ្ច្រាសទិស និងចតនៅចំណតរក្សាសណ្តាប់រៀបរយ។ គោរពតាមក្រមប្រតិបត្តិអង្គរ ស្លៀកពាក់ឱ្យបានសមរម្យ ចៀសវាងការស្លៀកពាក់មិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រពៃណី និងវប្បធម៌របស់ជាតិខ្មែរ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LhPKbO2lhdM
ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំថ្វាយទៀន ធូប កម្រងផ្កា និងគ្រឿងរណ្ដាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញ សាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩ ពិសេសសូមឱ្យដំណើរការព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សាត់ ២០២៥» បានប្រព្រឹត្តទៅដោយរលូន និងបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ក់ រ៉ា, ឯកឧត្តម ខូយ រីដា និងលោកជំទាវ អាំង សុជាតា ខូយរីដា ក៏បានថ្វាយទៀន ធូប និងគ្រឿងរណ្ដាប់បូជា ជូនព្រះអង្គចៅសែនចុងកោះ, លោកតាក្បាលកោះសំពៅមាស និងព្រះអង្គចៅសែនក្នុងបរិវេណសាលាខេត្ត ដើម្បីសុំ សេចក្ដីសុខ សេចក្ដីចម្រើន បន្ថែមទៀតផងដែរ។
ចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖
(ខេត្តក្រចេះ)៖ អាជ្ញាធរខេត្តក្រចេះ បានរៀបចំលំអនៅតាមទីតាំងសាធារណៈនានា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា លេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់
ឆាប់ៗនេះ។
ក្នុងសកម្មភាពដ៏មមាញឹកពីសំណាក់ក្រុមការងារដែលកំពុងចុះរៀបចំ គេពិនិត្យឃើញថានៅតាមដងវិថីសំខាន់ៗក្នុងក្រុងក្រចេះ អគាររដ្ឋ សួនច្បារ ទីអារាម និងតំបន់ទេសចរណ៍សំខាន់ៗ បានរៀបចំតុបតែងកែល្អដោយបំពាក់ទង់ជាតិ ទង់សាសនា ភ្លើងចម្រុះពណ៌ និងបដារដោយសរសេរពាក្យថាសួស្ដី! ស្វាគមន៍ឆ្នាំថ្មី គ្រប់កន្លែង គ្រប់តំបន់។
សូមជម្រាបថា ឆ្នាំនេះអាជ្ញាធរខេត្ត បានរៀបចំទីតាំងបរិវេណបឹងកាឡូ សួនច្បារមុខវិមានឯករាជ្យ សម្រាប់ធ្វើសង្ក្រាន្តដ៏ធំមួយដើម្បីឱ្យបងប្អូនចូលលេងកម្សាន្តតាមបែបប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយ។
ដោយឡែកនៅទីតាំងសង្ក្រាន្ត និងតាមរមនីយដ្ឋានសំខាន់នានារបស់ខេត្ត អាជ្ញាធរនិងដាក់កម្លាំងសមត្ថកិច្ច យាមកាមការពារសណ្តាប់ធ្នាប់យ៉ាងយកចិត្តទុក
ដាក់។ដើម្បីបង្កាការកើតមានអំពើហិង្សា ឬសកម្មភាពអនាធិបតេយ្យ ក្នុងនោះមានកងកម្លាំងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថចំនួន២០១នាក់ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តជាង១ពាន់នាក់ និងប្រជាការពារភូមិជាង៥ពាន់នាក់
នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ គេរំពឹងថានឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តក្រចេះយ៉ាងច្រើនកុះករជាងឆ្នាំមុនៗ ។អ្វីដែលអាជ្ញាធរ បានរំពឹងទុកប្រកបដោយមោទនភាព ព្រោះបច្ចុប្បន្នអាជ្ញាធរខេត្តក្រោមការដឹកនាំរបស់ ឯ.ឧ វ៉ា ថន អភិបាលខេត្ត បានរៀបចំតុបតែងកែលម្អខេត្ត ប្រកបដោយសោភ័ណភាពស្រស់ស្អាត។ ម្យ៉ាងវិញទៀតផ្លូវឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានដ៏មានប្រជាប្រិយភាពរបស់ខេត្ត គឺព្រែកកាំពី និងវិហារធំសសរ ១០០ ទើបតែសាងសង់ រួចរាល់ជាស្ថាពរ១០០ភាគរយហើយ៕
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Xb1kA6LZ-80
![]()
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានក្រើនរំឭកពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹង កើនឡើងខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zkFHBRSdi_A
![]()
ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង៧លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តមនិងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុម ប្រឹក្សារាជធានីភ្នំពេញអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤នាព្រឹកថ្ងៃទី១០ មេសាឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/znmWCjGMfDY
![]()
ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានមានប្រសាសន៏ថា «ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ។ ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល ធ្វើឡើងក្នុងពិធីបើក មហាសន្និបាតក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អាណត្តិ៦ឆ្នាំ លើកទី៣ ទិសដៅការងារ និងបោះឆ្នោតជ្រើសរើសការិយាល័យក្រុមប្រឹក្សាអាណត្តិទី៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3GHa_pbtPpA
![]()
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងមានកិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុដើម្បីប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2oOojddo0tY
![]()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់នៅ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាស្ថានបញ្ជាការសេនាធិការ នាព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥នេះ នៅស្រុកមុនីសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ACP_P7RAmNo
![]()
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bjuYiOYUklI