
អភិបាលរងខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុក “វប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ មានតម្លៃខ្ពស់មិនអាចកាត់ថ្លៃបាន” ។ មានប្រសាសបែបនេះ នៅក្នុងពិធី ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ រៀបចំឡើងដោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមានការគាំទ្រពីរដ្ឋបាលខេត្តកំពង់ឆ្នាំង។ពីធីប្រព្រឹត្តឡើង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុ ប្រធានមន្ទីរជុំវិញខេត្ត អង្គការសមាគម តំណាងធនាគារមីក្រូហិរញ្ញវត្ថុ យុវជនកាយឫទ្ធិខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ៣៥០នាក់។អភិបាលរងខេត្តបានបន្តថា៖ រាជរដ្ឋាភិបាលចាស់ អណត្តិទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលថ្មីអណត្តិទី៧ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ តែងតែគាំទ្រ លើកទឹកចិត្ត ផ្តល់អាទិភាពខ្ពស់ និងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សាសង្គម ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និងគ្មានការរើសអើង ។ យើងទាំងអស់គ្នាបានដឹងហើយថាកម្ពុជាជាប្រទេសមួយដែល សម្បូណ៍ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំង រូបី និងអរូបី ដែលបុព្វបុរសរបស់យើងបានកសាង និងបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

នៅក្នុងឱកាសនោះ លោក អភិបាលរងខេត្តក៍ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សិស្ស និស្សិត ដែលតែងតែចូលរួមគាំទ្រដល់កិច្ចការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ។ ជាពិសេសក្នុងឱកាសនៃការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ក្រោម ប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” បានរៀបចំដំណើរការប្រកបដោយភាពរលូន និងអធិកអធមក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ។ការរៀបចំប្រារព្ឋទិវាវប្បធម៌ជាតិ ៣មីនា គឺបានចាប់ផ្តើមពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ក្នុងគោលបំណងជំរុញឱ្យប្រជាជន មហាជនទូទៅ ជាពិសេសយុវជនដែលជាសសរទ្រូងរបស់ជាតិ និងជាអ្នកបន្តវេនបង្កើនការស្រឡាញ់ និងការទទួលយកនូវចំណេះ សំដៅលើកកម្ពស់ការអភិរក្ស បំផុសស្មារតីចូលរួមក្នុងការផ្ទេរ ជំនាញបច្ចេកទេសសិល្បៈ វប្បធម៌ និងការអភិវឌ្ឍវប្បធម៌ជាតិ ដែលជាមូលដ្ឋាននៃសាមគ្គីភាព និង ភាពសុខដុមរបស់សង្គមជាតិ។ ម្យ៉ាងវិញទៀតតម្លៃមហាសាលនៃវប្បធម៌ជាតិ គឺជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយសក្តានុពលខ្ពស់ក្នុងការរួមចំណែកតាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ចសង្គម៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/foOXC9caZUw

ខេត្តកណ្តាល បានក្លាយជាខេត្តទទួលបានជ័យលាភី «បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល» កម្រិតខ្ពស់ (ODF+) ទី២នៅកម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ។ ពិធីប្រកាសនេះ អបអរសាទរជ័យលាភីនេះ រៀបចំឡើងនៅបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និង ប្រជាពល រដ្ឋ សរុបប្រមាណ ១ ៦០០នាក់។.ដើម្បីអបអរសាទរ ជ័យលាភីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្តកណ្តាល អង្គការដៃគូរ ប្រជាពលរដ្ឋសរុបប្រមាណ ១ ៦០០នាក់ បានរៀបចំពិធី នៅបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QFFEScX7hzY

ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/M4NQiUHP4xE

ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ១០ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារការសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BrJburW_588

ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវបណ្ឌិត ថ្ងៃទី០៧ មេសា ២០២៥ ខាងមុខនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nMYdq119Qvc

រដ្ឋាភិបាលជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១៧លានដុល្លារអាមេរិក សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងគម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយ រណបនៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ndkbR3Hz8DI

ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្មសាសនិក នៃគ្រប់និកាយសាសនា, ប្រឆាំង នូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ការយកសាសនា ទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/b1v58f2g03Y

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យបណ្ដាខេត្តនីមួយៗរៀបចំបន្តបង្កើតផលិតផលទេសចរណ៏ឱ្យបាន កាន់តែច្រើន ដើម្បីបង្កើតចំណូលដល់សហគមន៍នៅ មូលដ្ឋាន។ ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាពង្រឹងសមត្ថភាពប្រជាសហគមន៍នៅមូលដ្ឋានទេសចរណ៍ ឲ្យបានយល់ពីបដិសណ្ឋារកិច្ច និងការផ្ដល់សេវាគាំទ្រនានា សំដៅដល់ការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរកាន់តែល្អប្រសើរបន្ថែមទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gj44KBbxygo

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានចាក់បញ្ចាំងភាពយន្តឯកសារ “រឿងរ៉ាវរបស់ខ្ញុំ” ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ នៅក្នុងសាលសន្និសីទចតុមុខ។ ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អគ្គរាជទូត រដ្ឋទូត អង្គការដៃគូ មន្រ្តីរាជការ ដើមបណ្ដឹងរដ្ឋប្បវេណី សាមណៈនិស្សិត និស្សិត និងសាធារណជនសរុបប្រមាណ៧០០ អង្គ/នាក់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2WWKydvf1mE

ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករងអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង រដ្ឋបាលស្រុករតនមណ្ឌល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានពិនិត្យផ្ទាល់ករណីបំពុលទឹកអូរត្រែង ស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបង្កឡើងដោយក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី ដែលមានរោងចក្រប្រភេទកែច្នៃផ្លែឈើ និងគ្រាប់ស្វាយចន្ទី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B0GhLUhXH6U

សំរាប់សប្តាហ៍ទី៣ ក្នុងខែមិនាឆ្នាំ២០២៥ គឺនៅរាត្រីថ្ងៃសៅរ៍២២មិនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025) ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌានាខាងមុខវត្តឧណ្ណាលោម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cA4Vqk8-woA

កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ ដែលមានវិញ្ញាណប័ត្រសម្គាល់ម្ចាស់អចលវត្ថុក្នុងឃុំពាំងល្វា មានចំនួន០៦ភូមិ សរុបចំនួន ៣៧៩០បណ្ណ ស្មើនឹង ២០៣៩ កម្មសិទ្ធិករនិងឃុំជើងរាស់ មានចំនួន០៨ភូមិ សរុបចំនួន ៥១៥០បណ្ណ ស្មើនឹង ២៩៤១ កម្មសិទ្ធិករ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uT-QFskTuJQ

សត្វគោ៥ក្បាលបានងាប់ រណូករណែល នៅលើផ្លូវជាតិលេខ ៥ចន្លោះគីឡូម៉ែត្រលេខ ៦៨និងលេខ ៦៩ ស្ថិតនៅក្នុងភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈដែលរថយន្តទំនើប ១គ្រឿងបានបុកពេញទំហឹង ។ហេតុការនេះ បានកើតឡើងនៅវេលាម៉ោង ៦និង០០ នាទីព្រឹក ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥។

យោងតាមសមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក lexus L.M 350 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា 65 66 បើកបរ ដោយឈ្មោះ ង៉ែតដុខាត់ អាយុ ៣៦ឆ្នាំ នៅភូមិព្រៃក្រឡាខាងកើត ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បើកបរពីទិសខាងជើងទៅត្បូង លុះមកដល់ ចំណុចកើតហេតុក៏បានបុកសត្វគោដើរឆ្លងផ្លូវ បណ្ដាលឱ្យងាប់សត្វគោចំនួន 5 ក្បាល (ញី 4 ក្បាល) និងខូចខាតរថយន្តយ៉ាងដំណំ ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានប្រកាសស្វែងរកម្ចាស់ចិញ្ចឹមសត្វ គោ តាមបណ្ដាភូមិឃុំក្បែរកន្លែង កើតហេតុតែ រកមិនឃើញ ដោយសត្វគោ ងាប់មិនអាចរក្សាទុកបានយូ បានសម្រេចបង្កើតគណៈកម្មការដើម្បីលក់សត្វគោខាងលើតាមនីតិវិធី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/meo1GJxiy-E
ក្រុមបម្រើនយោបាយជ្រុលនិយមពាក់ស្លាកសារព័ត៌មាន។
សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ZjY2xpa2cgc

លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត រួមជាមួយ
គណៈប្រតិភូអមដំណើរ អភិបាលខេត្តព្រះវិហារ ព្រះសង្ឃ មន្ត្រីរាជការ សិស្សា នុសិស្ស ដូនជី តាជី និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានដង្ហែរ និងសូត្រអានគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជា ក្នុងវត្តពោធិ៍៥ពាន់ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/q5uau1wCHEk
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍