![]()
រថយន្តកុងតឺន័រមួយគ្រឿងក្រឡាប់បះជើងខណៈបើកលឿនចុះពីលើស្ពាន សំណាងណាស់មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀតឡើយ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XqpRYMoVkSw
![]()
រថយន្តកុងតឺន័រមួយគ្រឿងក្រឡាប់បះជើងខណៈបើកលឿនចុះពីលើស្ពាន សំណាងណាស់មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀតឡើយ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XqpRYMoVkSw
![]()
ការលើកទឹកចិត្តនេះត្រូវបានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោកប្រធានមន្ទីរបរិស្ថានខេត្ត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4hjn_JUFY14
![]()
ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ នារាត្រីថ្ងៃទី៩ កុម្ភ:នេះ តាមការសង្កេតរបស់ឯកឧត្តម ភ្ញៀវជាតិ-អន្តរជាតិនិងប្រជាពលរដ្ឋកើនឡើង ជាងសប្តាហ៍មុនទៅទៀត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ ខណៈឯកឧត្ដមនិងលោកជំទាវអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (walk Street) នារាត្រីថ្ងៃទី០៩កុម្ភៈនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PqR9UtcD4H8
![]()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅដល់ទីក្រុងម៉ានីលហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃ សាធារណរដ្ឋហ្វីលីពីន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/llvsci969cw
![]()
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញសហការជាមួយ អាជ្ញាធរសង្កាត់ ខណ្ឌ និង ប្រជាពលរដ្ឋ បន្តបាញ់ថ្នាំសម្លាប់ មូសចូល ដល់ក្នុងផ្ទះ ប្រជាពលរដ្ឋតែម្តង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LPMd6Sd7ecM
ភ្នំពេញ- រថយន្តកុងតឺន័រមួយគ្រឿងក្រឡាប់បះជើងខណៈបើកលឿនចុះពីលើស្ពាន សំណាងណាស់មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀតឡើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក. ថ្ងៃទី១០. ខែកុម្ភះ ឆ្នាំ២០២៥. ស្ថិតនៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧. សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-7460 បើកបរដោយបុរសម្នាក់រួមនិងអ្នកជំនួយម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនចុះពីលើស្ពានអាកាសស្ទឹងមានជ័យបួងចង្កូតក្រឡាប់លាន់ឮដូចរន្ទះ។ មួយសន្ទុះក្រោយមកគេឃើញអ្នកបើកបរនិងអ្នកជំនួយលូនចេញពីក្នុងរថយន្តដោយមានរបួសបែកក្បាលនិងរលាត់ជើង ហើយនាំគ្នាដើរចេញពីកន្លែងកើតហេតុបន្សល់ទុករថយន្តចោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញនគរ
បាលខណ្ឌមានជ័យនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកជួយសម្រួលចរាចរណ៍នៅទីតាំងកើតហេតុនិងទាក់ទងទៅខាងថៅកែរថយន្តឲ្យយករថយន្តស្ទូចមកស្ទូចយករថយន្តចេញដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍៕

ក្រុមក្មេងទំនើងនៅតែបង្ករអុកឡុករាជធានីភ្នំពេញហាក់ដូចជាមិនស្បើយសោះនិងពុំខ្លាចច្បាប់អ្វីឡើយ ទោះបីសមត្ថកិច្ចរឹតបន្តឹង បង្ក្រាបបានជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ជាក់ស្ដែងក្រុមក្មេងទំនើង២៧ នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌនានាបង្ក្រាបបានជាបន្តបន្ទាប់ហើយធ្វើការបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៥។តាមលោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ កម្លាំង នគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានសហការតាមបណ្តាខណ្ឌនានាបង្ក្រាបបានក្មេងទំនើងដែលបង្កហិង្សានិងលួចឆក់ប្លន់បានចំនួន២៧ នាក់ហើយធ្វើការបង្ហាញមុខជាសាធារណៈនៅពេលនេះ។

តាមលោកវរសេនីយ៍ឯក ម៉ម សាវនបានឲ្យដឹងទៀតថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២៣ និង ៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើងឈ្មោះ កាវុតស្អុយ (KRS) និងក្រុម មនុស្សតូចៗ(MTT) ចំនួន១៥ នាក់ នៅចំណុចមុខក្លឹបនិកអ៊ុច សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពី ធ្វើសកម្មភាពបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយ ចេតនាមានស្ថានទម្ងន់ទោស ដោយព្រួតគ្នាយកដុំថ្មតប់ជនរងគ្រោះតែមិនត្រូវ ហើយព្រួតគ្នាយកដុំថ្មគប់ម៉ូតូបណ្តាល បែកក្បាំងខាងឆ្វេង និងខូចខាតត្រង់ម៉ាស៊ីនកាលពីវេលាវេលាម៉ោង០១ និង៤០ នាទី រំលងអធ្រាតថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៥នៅចំណុចមុខផ្សារទំនើងអ៊ីអនម៉ល៣ ផ្លូវវាលេខ៦០ ម៉ែត្រ ក្រុម៣០ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការប្រើហិង្សានេះបន្ទាប់ពីក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវហើយជនរងគ្រោះក៏បានយកកាមេរ៉ាទូរស័ព្ទថតជាហេតុធ្វើឲ្យជនក្រុមក្មេងទំនើងផ្ទុះកំហឹងបង្កហិង្សាតែម្ដង។ដោយឡែកក្រុមក្មេងសំឡើងចំនួនពីរនាក់ទៅបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២១ និង ៣០ នាទីយប់នៅចំណុចមុខផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញបន្ទាប់ពីធ្វើសកម្មភាពបង្ក ហិង្សាដោយចេតនា (យកជើងធាក់ម៉ូតូបណ្តាលឲ្យ ដួលម៉ូតូរងរបួសដាច់ភ្នែកគោល និងជង្គង់ខាងឆ្វេង) ។

ដោយឡែកជនសង្ស័យជាក្មេងទំនើងចំនួន១០នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌនានាស្រាវជ្រាវឃាត់បានជាបន្តបន្ទាប់នៅក្នុងនោះនគរបាលខណ្ឌចំការមនឃាត់បាន២នាក់ ,នគរបាលខណ្ឌទួលគោកឃាត់បាន១នាក់,ខណ្ឌដង្កោឃាត់ខ្លួនបាន១នាក់និងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់បាន៦នាក់។សរុបទាំងអស់២៧នាក់យកមកបង្ហាញមុខរួមគ្នាជាសាធារណៈនៅពេលនេះ។ក្នុងការឃាត់ខ្លួនក្រុមក្មេងទំនើងនេះសមត្ថកិច្ចប្រចាប់យកវត្ថុម៉ូតូដែលជិះធ្វើសកម្មភាពចំនួន ៨គ្រឿងផងដែរ។បន្ទាប់ពីបង្ហាញមុខ សង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gECt6zqrfxQ
![]()
អគ្គិភ័យបានឆាបឆេះខារ៉ាអូខេ មួយកន្លែង យីហោ យេស-ខេធីវី បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលស្ថិតចំណុចផ្លូវ១៣៩ ភូមិ០៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1VQP5_RgaaM
![]()
មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករកម្មការិនីរោងចក្រ២គ្រឿង ប៉ះជាមួយម៉ូតូ១គ្រឿង បណ្ដាលឱ្យមានអ្នករងរបួស ជាច្រើននាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីនេះនៅម៉ោងប្រមាណ៤និង៤០នាទី ល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៤៨_៤៩ ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7gBe9q1F5Ew
![]()
លោក លោកស្រី នាយក នាយករងវិទ្យាល័យ មត្តេយ្យសិក្សា ចំនួន១០ និងប្រធាន អនុប្រធានមន្ទីរពេទ្យ ព្រមទាំងសហការី ចំនួន១៥ អង្គភាព បានធ្វើបទបង្ហាញ ក្នុងនាមជាបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលមានលំដាប់ពិន្ទុខ្ពស់ ជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នៅរាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yhWBolP3Fng
![]()
នៅក្នុងកិច្ចប្រជុំនោះ ក៏បានអានសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការចម្រុះលើកិច្ចសហប្រតិបត្តិការយោធា និង បច្ចេកទេសយោធា រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ដោយ ឧត្តមសេនីយ៍ឯក ឡាំ អូណា អគ្គលេខាធិការរង ក្រសួងការពារជាតិ ដែលនៅក្នុងសេចក្តីសម្រេចនោះ មានសមាសភាពចំនួន ២៤រូប ក្នុងនោះ បានប្រកាសតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានគណៈកម្មការចម្រុះលើកិច្ចសហប្រតិបត្តិការយោធា និង បច្ចេកទេសយោធា រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន និងមានអនុប្រធាន ចំនួន ៧រូប និងមានសមាជិក ១៦រូប។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YgMTwnOOK1k
![]()
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចមិនមានបំណងក្នុងការផ្លាស់ប្តូររដ្ឋមន្រ្តីថ្មីទៀត ដូចពាក្យចចាមអារ៉ាមនោះទេ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EoudAwy_Uzw
![]()
សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុ បានប្រកាសដាក់ចេញនូវវិធានការដ៏មុតស្រួចមួយ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជា ដោយបង្កើតឱ្យមានគណៈកម្មការមួយដឹកនាំដោយសម្តេចផ្ទាល់ អមដោយឧបនាយករដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9qutQPvWAR4
![]()
រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តផ្នែកនយោបាយ និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ និងបញ្ចប់ភាពអត់ឃ្លាននៅកម្ពុជា។ នេះជាការបញ្ជាក់របស់ ភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំការប្តេជ្ញាចិត្តស្តីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន ត្រូវបានរៀបចំធ្វើនៅទីស្តីការការគណៈរដ្ឋមន្ត្រី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DlovnGuANrY
![]()
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសំដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងជាបងប្អូនរវាងប្រទេស ទាំងពីរ តាមស្មារតី “ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bh9c6AcqxBY