
(រាជធានីភ្នំពេញ)៖ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនិងការដាក់មម្លាំងល្បាតនិងដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះនិងពិនិត្យអាកុលផងដែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/iTFYTr-YYyY

(ខេត្តកំពង់ធំ)៖ សហគមន៍ចំនួន៣ នៅស្រុកប្រាសាទបល្ល័ង្ក និងកំពង់ស្វាយ ខេត្តកំពង់ធំទទួលបានស្រះទឹក និងអណ្តូងទឹក ពីគម្រោងកសាងភាពធន់នឹងអាកាសធាតុ សម្រាប់ប្រើប្រាស់ ក្នុងសហគមន៍ទៅលើការរស់នៅប្រចាំថ្ងៃ ក៏ដូចជាស្រោចផលដំណាំកសិកម្ម។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/fQc9IuqbM3c

រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃអាទិត្យទី០៧ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន នៅបរិវេណភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមយ៉ាងកុះករពីបងប្អូនប្រជាពលរដ្ឋឆ្ងាយជិត ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/efkyp5vpqBI

(រាជធានីភ្នំពេញ)៖ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា បានស្នើសុំអនុសាសន៍របស់ សម្ដេចតេជោ ទៅលើដំណោះស្រាយរបស់មីយ៉ាន់ម៉ា។ ការបញ្ជាក់របស់ទូតមីយ៉ាន់ម៉ា ធ្វើឡើងនៅក្នុងឱកាសត្រូវបាន អនុញ្ញាតឲ្យចូលជួបសំដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខ រដ្ឋស្តីទី នៅថ្ងៃទី០៨ មេសា ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/3LX1j6gBt84

(ខេត្តកំពង់ស្ពឺ)៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនិងជាមេបញ្ជាការរងកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៩និងបើកវគ្គជំនាន់ទី៣០នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសនៃបញ្ជាការដ្ឋានអង្គរក្ស។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/zQFyqbURW7o

(ខេត្តកំពង់ធំ)៖មន្ត្រីបរិស្ថានប្រចាំខេត្តកំពង់ធំដឹកនាំដោយលោក លី ស្រេង ប្រធានការិយាល័យគ្រប់គ្រងដែនជម្រកសត្វព្រៃការពារបរិស្ថានព្រៃឡង់ខេត្តកំពង់ធំ បានឲ្យដឹងថា ការចុះល្បាតឃ្លាំមើលនិងរក្សាការពារព្រៃឡង់ និងថែរក្សាការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានមូលដ្ឋាននៅក្នុងទឹកដីខេត្តកំពង់ធំគឺភារកិច្ចរបស់ការិយាល័យគ្រប់គ្រងដែនជម្រកសត្វព្រៃការពារបរិស្ថានព្រៃឡង់ខេត្តកំពង់ធំ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/pbAtEc98gfo

(រាជធានីភ្នំពេញ)៖ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកម្មវិធី កិច្ចប្រជុំកំពូលសាកលស្តីពី បច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់របស់ ឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី០៨ ខែមេសានេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/5pd0M4WOImE

(ភ្នំពេញ)៖នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការ ព័ត៌មាន និងសាធារណ មតិផ្សព្វផ្សាយនូវវីដេអូផ្លូវការមួយ ដែលរៀបចំ និងផលិត ដោយអង្គភាព អ្នក នាំពាក្យរាជរដ្ឋាភិបាល សហការជាមួយ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ក្រោម ចំណង ជើង ថា «ពិធីបុណ្យចូលឆ្នាំថ្មី បង្ហាញក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ក្រោម ម្លប់សុខ សន្តិភាព»។(ចុចបើកLink នេះដើម្បីទស្សនាព័ត៌មានពិស្ដារ)https://youtu.be/o-nbsIObgk4

_ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សផ្ទាល់ ព្រះមហាក្សត្រ មានប្រសាសន៍ថា ក្នុងស្មារតីចូលរួមកសាងនិងអភិវឌ្ឍ ទីអារាម ឲ្យមានការរីកចម្រើន គឺជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងទាំងពុទ្ធចក្រនិងអាណាចក្រ ប្រកបដោយសុខដុមរមនា ទាំងផ្លូវកាយផ្លូវចិត្ត សុវត្ថិភាព និងសន្តិភាព ។មានប្រសាសន៍បែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មហាកុដិនិងសមិទ្ធិផលនានា ក្នុងវត្តពោធិ៍សិលារាមហៅវត្តសំរោង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនាព្រឹកថ្ងៃទី ៧ខែមេសាឆ្នាំ ឆ្នាំ២០២៤ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/r97bsrfYdQY

ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បានឱ្យដឹងថា នៅថ្ងៃអាទិត្យទី៧ ខែមេសានេះ មន្ត្រីកម្ពុជាដែលរួមមាន អគ្គកុងស៊ុល មន្ត្រីក្រសួងការងារ អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ និងអាជ្ញាធរពាក់ព័ន្ធបានចុះជួយ សម្របសម្រួលផ្នែកឯកសារដល់ពលរដ្ឋខ្មែរនៅច្រកព្រំដែនខាងប្រទេសថៃ ដែលជាទីត្រូវបំពេញនីតិវិធីមុនពេលបានចាកចេញមកកម្ពុជា ខណៈដែលពលរដ្ឋខ្មែរកាន់តែច្រើនបានសម្រុកចាកចេញមកស្រុកកំណើតសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/r51nRDxP8uM

(ខេត្តកំពង់ឆ្នាំង)៖ “ការរៀបចំពិធីសង្ក្រានតាមសាលារៀននីមួយៗគឺជាការរួមចំណែកថែរក្សា មរតកវប្បធម៌ប្រពៃណីពីរដូនតារបស់យើង” ។ លោកជំទាវ កែ ច័ន្នមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងមានប្រសាសបែបនេះនៅក្នុងពិធីធ្វើសង្ក្រាន្តឆ្នាំថ្មី និងសម្ពោធផ្លូវបេតុងក្នុងសាលាវិទ្យាល័យ រលាប្អៀរ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ។លោកជំទាវអ្នកតំណាងរាស្ត្របានបន្តថាសង្ក្រាន្តឆ្នាំថ្មី ត្រូវបានចារិក តាមប្រាសាទមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានន័យថាត្រូវបានបុព្វបុរសយើងធ្វើពិធីសង្ក្រាន្តជាយូរលង់ណាស់មកហើយ ដែលដូនតាយើងជំនាន់ក្រោយបានអនុវត្តធ្វើពិធីសង្ក្រាន្តនេះបន្ត វេនពីបុព្វបុរសរបស់យើង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/x6LsA07ye8U

(មណ្ឌលគិរី)៖ ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល បាននាំយកកញ្ចប់អាហារ ស្រាយបួសខែរ៉ាម៉ាឌន ចែកជូនបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម ចំនួន៣៥០គ្រួសារនៅខេត្តមណ្ឌលគិរី នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Zu3AxmutmRk

ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុង ចំណោមស្ថានីយទាំង១០ នៃអាជ្ញាធរជាតិអប្សរា។ ដូចទៅនឹងស្ថានីយដទៃទៀតដែរ ស្ថានីយនេះកំពុងបង្កើនសកម្មភាពបណ្ដុះកូនឈើ ដើម្បីត្រៀមសម្រាប់ដាំនារដូវវស្សាខាងមុខ។ កញ្ញា ឆេង វុចនា អ្នកគ្រប់គ្រងស្ថានីយបណ្ដុះកូនឈើ៨ហិកតា បានប្រាប់ថា ស្ថានីយនេះបណ្ដុះប្រភេទឈើប្រណិត ចំនួន៤ប្រភេទ មានបេង ធ្នង់ គ្រញូង និងច្រេស។ ចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/p8r3xl6r58s
(ភ្នំពេញ)៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ឆាប់ៗខាងមុខនេះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះជួបសំណេះសំណាល និងពាំនាំនូវការសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ រួមជាមួយអំណោយមនុស្សធម៌មួយចំនួនចែកជូនដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជន និងស្ត្រីអាយុ ៦០ឆ្នាំឡើង សរុបចំនួន ៩៧នាក់ នៅមណ្ឌលអប់រំកែប្រែទី២ ដែលស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
https://youtu.be/TLgih8Y9rb0

(ខេត្តកំពង់ឆ្នាំង)៖ ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស សូមកុំលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក ដែលមិនមែនជាប្រពៃណីខ្មែរ ក្នុងពិធីសង្ក្រានឆាំ្នថ្មី។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/7Vu8zn_YFJw
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍