
(ខេត្តកំពង់ឆ្នាំង)៖ ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស សូមកុំលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក ដែលមិនមែនជាប្រពៃណីខ្មែរ ក្នុងពិធីសង្ក្រានឆាំ្នថ្មី។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/7Vu8zn_YFJw

(ខេត្តកោះកុង)៖នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងឯកឧត្តម ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ បានទទួលស្វាគមន៍ មេបញ្ជាការរងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម និងជានាយសេនាធិការខេត្តគៀនយ៉ាងលោកវរសេនីយ៍ឯក ង្វៀន ថាន់អ៊ិន ដែលបានដឹកនាំប្រតិភូអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកោះកុង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/2hz-dKAvZN0
ផ្លែគុយជាប្រភេទផ្លែឈើម្យ៉ាងមានដើមជាវ័ល្លិ៍តែមានទំហំធំជាងវល្លិ៍ផ្សេងៗទៀត។តាមការកត់សម្គាល់ឃើញថា វល្លិ៍គុយមានទំហំប្រហាក់ប្រហែលនឹងវល្លិ៍ជណ្ដើរស្វានិងអាចធំជាងបន្តិចដែរ។គុយគឺជាផ្លែឈើធម្មជាតិដុះក្នុងព្រៃ មានរសជាតិជូរ និងផ្អែម តែយើងក៏អាចយកគ្រាប់មកដាំបានដែរ។


គុយ ជាផ្លែឈើព្រៃដែលមានតម្លៃថ្លៃជាងគេបង្អស់ បើធៀបទៅជាមួយផ្លែឈើព្រៃដូចជា សាវម៉ាវព្រៃ គូលែនព្រៃ សិរមាន់ព្រៃ រំដួល ទំពាំងបាយជូរព្រៃ ផ្ដៅច័ន -ល-។ ចំពោះផ្លែឈើដទៃក្រៅពីគុយ អាចមានតម្លៃចន្លោះពី១ម៉ឺនទៅ៣ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ប៉ុន្ដែផ្លែគុយអាចមានតម្លៃរហូតដល់៧ម៉ឺនរៀលក្នុងមួយគីឡូក្រាមឯណោះនាពេលបច្ចុប្បន្ន។


វាអាចមានតម្លៃថ្លៃជាងគេក្នុងចំណោមផ្លែឈើព្រៃផ្សេងទៀតនាពេលបច្ចុប្បន្នផងដែរ។
ប្រភពពីចាស់ព្រឹទ្ធាចារ្យ និងគ្រូឱសថបូរាណបានឲ្យដឹងថា វល្លិ៍គុយក៏ជាប្រភេទ
ឱសថបូរាណដែលអាចព្យាបាលជំងឺផ្សេងដូចជារាគមួល ជំងឺថ្លើម ជម្ងឺក្រពះកន្ទាលត្រអាក ជំនួយកម្លាំងដល់ស្ត្រីទើបឆ្លងទន្លេរួចជាដើម។ចាស់ៗពីដើមតែង
យកជ័រគុយទៅព្យាបាលដង្កូវស៊ីធ្មេញផងដែរដោយការបន្តក់ជ័រគុយចូលទៅក្នុងប្រហោងធ្មេញដែរដង្កូវស៊ី។វល្លិ៍គុយអាចប្រើធ្វើជាឱសថបានទាំងដើមជាវល្លិ៍ ឬស និងជ័ររបស់វា ។ដើមនិងឬសគេកាប់ជាផ្នែកតូចៗយកទៅហាលឲ្យស្ងួតរួច
យកទៅដាំទឹកផឹកដែលគេជឿថាអាចព្យាបាលជំងឺក្រពះបាន។
វល្លិ៍គុយច្រើនដុះនៅតំបន់ព្រៃភ្នំ ព្រៃស្រោង និងមានតិចតួចនៅតាមតំបន់ព្រៃរបោះ។វល្លិ៍គុយចេញផ្លែចាប់ពីខែមីនា និងមេសា ផ្លែគុយខ្ចីមានពណ៌បៃតង ហើយវាប្រែជាពណ៌លឿងខ្ចី ហើយវិវត្តទៅលឿងទុំនៅពេលវាទុំជោរ។
សូមចុចLinkដើម្បីទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/1whv9Vso95g

ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតលោក វ៉ាន់ ដារ៉ាន់ បានប្រាប់ថា៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់បើកនៅម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់ត្រូវបានបិទហើយរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០១ដល់០២ ខែមេសា ឆ្នាំ២០២៤ពលករកម្ពុជាចូលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីត្រឡប់ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិឆ្នាំ២០២៤នេះមានចំនួន៣ពាន់២៧៧នាក់ក្នុងនោះមានស្ត្រី១ពាន់ ៥១៣នាក់ និងកុមារ៧៨នាក់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/HqCc3y5zf-w

(ខេត្តកំពង់ឆ្នាំង)៖សាលាដំបូងខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី ០៣ ខែមេសាឆ្នាំ ២០២៤ បានសម្រេចឃុំខ្លួនអភិបាលរងស្រុក១រូប មន្ត្រីការិយាល័យស្រុក១រូប និងអាជីវក១រូបពាក់ព័ន្ធនិងករណីឈូសឆាយដីព្រៃលិចទឹក តំបន់២ស្ថិតនៅចំណុចតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/_xLSoGzC1qo

(ខេត្តកំពង់ឆ្នាំង)៖គណៈប្រតិភូអ៊ុយក្រែន ដឹកនាំដោយ ឯកឧត្តម Bogdan Drapiatyi អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រទេសអ៊ុយក្រែន អមដំណើរដោយមន្ត្រីជាន់ខ្ពស់មកពីក្រសួងសេដ្ឋកិច្ច និងតំណាងអង្គភាព ផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU)នៅព្រឹកទី០៣ ខែមេសា ឆ្នំា២០២៤បានមកបំពេញទស្សនកិច្ចផ្លូវការ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន (CMAC) ខេត្តកំពង់ឆ្នាំង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/M6V0k-FfhiE

(ខេត្តព្រះវិហារ)៖ក្រុមចម្រុះដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះពិនិត្យមើលទីតាំងជីករុករករ៉ែមាសដោយខុសច្បាប់ នៅចំណុចភ្នំអន្លង់ ភូមិរំដេង ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ ។
រណ្តៅរ៉ែមាសចំនួន៤ត្រូវបានបង្ក្រាបនឹងកំទេចចោលដោយរឹបអូសបានសម្ភារៈមួយចំនួនធំ ដឹកយកមករក្សាទុកនៅមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/14qwUuQCeoA

(ខេត្តកំពង់ឆ្នាំង)៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនបុគ្គល៣នាក់ក្នុងនោះមានអភិបាលរងស្រុកម្នាក់ មកកាន់តុលាការខេត្តកំពង់ឆ្នាំងវិញ នៅថ្ងៃទី៣ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបទំហំ៩ ហិកតា ដែលជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/9cwjnrzGMT0

(រាជធានីភ្នំពេញ)៖ គិតមកដល់ថ្ងៃទី៣មេសានេះនៅសល់ជាង១០ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងចូលមកដល់ហើយ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំចាត់ចែងដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអង្គភាពនិងមន្ទីរជំនាញរបស់រដ្ឋបាលរាជធានីធ្វើការតុបតែងលម្អរសោភ័ណ្ឌភាពនៅរមណីយ៌ដ្ឋានវត្តភ្នំជាកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកដើរនិងលេងកម្សាន្តសប្បាយជាច្រើនប្រភេទ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/pCa9SzMvkQA

(រាជធានីភ្នំពេញ)៖ កម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក គឺជាយុទ្ធសាស្រ្តបន្ថែមមួយទៀតអមជាមួយយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលមានការគាំទ្រ និងចូលរួមប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ៧លាន៣ពាន់នាក់។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងប្រតិភូអមចំនួន ១២រូបផ្សេងទៀត ដែលសុទ្ធតែជាអ្នកវិនិយោគមកពីប្រទេសជប៉ុននៅទីស្តីការក្រសួងបរិស្ថាន។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/FPdAVQRoTWw

(រាជធានីភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយប្រកាសស្ដីពី បទវិន័យនគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយបទវិន័យនគរបាលជាតិថ្មី សម្រាប់កងកម្លាំងនគរបាលជាតិទាំងមូល នឹងក្លាយទៅជាកងកម្លាំង ដែលប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយបទថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/sjj3-WygnY8

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ៏យឈមនិងស្រុកអារ័ញប្រទេសថៃ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/2UgOW_xAhe0

(ខេត្តបន្ទាយមានជ័យ)៖ពលរដ្ឋ៣៩គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតផ្ទះសម្បែង និងផលដំណាំផ្សេងៗ កន្លងទៅថ្មីៗនេះបានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យដើម្បីជួយសម្រាលការលំបាកជូនពួកគាត់ជាបណ្ដោះអាសន្ន។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/IICjbRrttmk

(រាជធានីភ្នំពេញ)គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្ស នយោបាយ ដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្ស នយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.ប កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/nC5EoAjas_U

(រាជធានីភ្នំពេញ)សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រ មានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជីវភាពរបស់អាស៊ាន។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/8KBx7VOACzk
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍