All posts by មេគង្គ ប៉ុស្តិ៍

សម្តេចប្រធានកាកបាទក្រហមកម្ពុជា សម្រេចឧបត្ថម្ភជាលើកទី២ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

ឆ្លើយតបតាមសំណូមពររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកថវិកា ៥០លានរៀលទៀត ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ជាលើកទី២ ដើម្បីឆ្លើយតបជួយប្រជាពលរងគ្រោះបំផុតឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B1plyrIT760

ប្រជាពលរដ្ឋងាយរងគ្រោះបំផុត៣០គ្រួសារក្នុងក្រុងបាត់ដំបង ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ការចុះមកដល់ខ្នងផ្ទះនៅពេលនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានណែនាំឱ្យមន្ត្រីក្រោមឱវាទក្នុងឱកាសចុះបំពេញបេសកម្មការងារគ្រប់ទីកន្លែងត្រូវធ្វើយ៉ាងណាលៃលកស្វះស្វែងចុះពិនិត្យនិងរកជនងាយរងគ្រោះបំផុត ដើម្បីនាំយកអំណោយជូនផ្ទាល់ដៃដល់ខ្នងផ្ទះតែម្ដង។ នេះគឺជាការលើកទឹកចិត្ត និងបញ្ជាក់ថាពួកគាត់មិននៅឯកោនិងមិនទទួលបានការយកចិត្តទុកដាក់បណ្ដាលឱ្យមានការដាច់ស្បៀងនោះទេ ជាងនេះទៅទៀតការចុះមកដល់ខ្នងផ្ទះនេះដែរ ដើម្បីបានដឹងពីស្ថានភាពជីវភាពនិងការរស់នៅកាន់តែច្បាស់បន្ថែមទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dzxda9Q7n5o

អភិបាលរាជធានីភ្នំពេញ នឹងស្នើទៅរាជរដ្ឋាភិបាលដើម្បីចងសម្ព័ន្ធភាពនឹងខេត្ត Jeollanam-do

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមអភិបាលខេត្តចូឡាណាំដូ ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាកង្វះកំលាំងពលកម្មក្នុងវិស័យកសិកម្មនៅសាធារណរដ្ឋកូរ៉េ។ ភាគីទាំងពីរ បានពិភាក្សា ការងារ ចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុង នៃ ខេត្ត Jeollanam-do និងការងារពាក់ព័ន្ធមួយចំនួន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Ym0ezxnPQGg

រដ្ឋមន្រ្តីបរិស្ថាន នាំយកអំណោយប្រគល់ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1hCW50XO150

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការឆ្លើយតបថៃចំនួន៣ចំណុច ជុំវិញបញ្ហាព្រំដែន

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន បានបង្ហាញការគាំទ្ររដ្ឋាភិបាលចំពោះវិធានការបិទច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ធ្វើឱ្យមានការកកស្ទះទំនិញពីប្រទេសថៃទៅកាន់វៀតណាម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/O_0Bm91kPD8

សាលារាជធានីភ្នំពេញ អំពាវនាវពលរដ្ឋ៣គ្រួសារមកទទួលសំណងពីគម្រោងសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ មានបណ្ដាញសង្គម Facebook និង Tik Tok ឈ្មោះ Chhay Vannseang បានបង្ហោះរូបភាព ដោយលើកឡើងថា “គេចង់មករុះរើផ្ទះរបស់ខ្ញុំហើយដោយមិនទាន់បានសំណងសមរម្យខាងស្ពានចាក់អង្រែក្រោម ព្រែកប្រា សូមសម្ដេចពុក សម្ដេចម៉ែ សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ជួយរកយុត្តិធម៌ជូនពួកខ្ញុំផង»។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B1plyrIT760

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក (Video Inside)

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/P43qRqqalQA

ប្រធានបក្សកាន់អំណាចនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅកាន់រាជរដ្ឋាភិបាល ត្រូវធ្វើកិច្ចការសំខាន់ៗ ៦ ចំណុច

ប្រធានបក្សកាន់អំណាចនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅកាន់រាជរដ្ឋាភិបាល ត្រូវធ្វើកិច្ចការសំខាន់ៗ ៦ ចំណុច ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី។
សូមចុចLink ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/wV5gThCWbgE

អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងជួបសម្តែងការគួរសមនិងជម្រាបលាថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ

អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងលោក ង្វៀន ថាញ់វ៉ាន់ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥នេះ បានអញ្ជើញជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដើម្បីជម្រាបលា ក្រោយពីលោកបានបញ្ចប់អាណត្តិនៅប្រទេសកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7X7eOtQHGtE

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខគ្រួសារសពផ្ទុះមីនតោននៅខេត្តប៉ៃលិន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ ហមកម្ពុជា នៅថ្ងៃពុធ ទី១១ ខែមិថុនា  ឆ្នាំ២០២៥នេះ បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេ ខាធិការ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីឯកឧត្តម ផេង សិទ្ធី សមាជិកគណៈកម្មា ធិការសាខាខេត្តបាត់ដំបង និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបវេលចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក យ៉ាន ដា អាយុ ២៤ ឆ្នាំ  មានមុខរបរស៊ីឈ្នួលបើកត្រាក់ទ័រ ដែលស្លាប់ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលបើកត្រាក់ទ័រភ្ជួររាស់ដីចម្ការរមើរ ក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៥។ សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានក្នុងភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MoDwtD8qkVM

រដ្ឋមន្រ្តីសុខាភិបាល លើកទឹកចិត្តក្មួយៗខិតខំសិក្សាដើម្បីកសាងសមត្ថភាពក្លាយជាក្តីសង្ឃឹមជាតិ

ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបង្រៀនទ្រីស្តី និងថ្នាក់បង្ហាញត្រាប់ ដោយពុំជូនដំណឹងជាមុន នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១ កាលពីម្សិលម៉ិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CmObi4W2LZ4

អ្នកនាំពាក្យរាជរដ្ឋាភិបាលថាជំហរដាក់ពាក្យប្ដឹងទៅ ICJ របស់កម្ពុជា គឺមិនប្រែប្រួលទេ

នៅក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពីការរៀបចំឯកសារ លើកយកករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ថា កម្ពុជារង់ចាំមើលជំហរចុងក្រោយរបស់ថៃក្នុងកិច្ចប្រជុំJBC នៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ ប៉ុន្តែទោះជាជំហរបែបណាក៏ដោយ ក៏កម្ពុជានៅតែនាំយកសំណុំរឿង ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងបញ្ហានៅតំបន់មុំ៣ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដដែល ព្រោះកម្ពុជា មានសិទ្ធិដាក់ពាក្យប្ដឹងបាន ស្របតាមយុត្តាធិការរបស់ ICJ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VjTpo-Rv6Ac

អនុប្រធានទី១ព្រឹទ្ធសភា នាំយកអំណោយប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល

ឯកឧត្តម អ៊ូច បូរិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាបាននាំយកសម្ភារៈវេជ្ជសាស្ត្រ ឱសថ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលជាអំណោយមនុស្សធម៌របស់មូលនិធិសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1VDUDGTwjbg

រាជរដ្ឋាភិបាល ឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះដែលជាប់នៅមន្ទីរឃុំឃាំង

អនុក្រឹត្យនោះ បានអោយដឹងថា ស្ត្រីមានផ្ទៃពោះដែលជាប់ពន្ធនាគារនឹងទទួលបាន៨ម៉ឺនរៀល ក្នុងមួយដង សម្រាប់ការពិនិត្យសុខភាពមុនពេលសម្រាល ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/85ZZY80hGLY

រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៥នេះ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរអន្តរជាតិ កើនឡើងជាង ១១% (Video Inside)

រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៥នេះ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរអន្តរជាតិ កើនឡើងជាង ១១% ខណៈរាជរដ្ឋាភិបាលដាក់ចេញវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឲ្យកាន់តែទាក់ទាញ។
សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/XKVdzhk43EM