បេះដូងល្អ អាចលោតបានប៉ុន្មានដងក្នុងមួយនាទី?
ជាមធ្យមចង្វាក់បេះដូងរបស់មនុស្សពេញវ័យ គឺស្ថិតនៅចន្លោះពី ៧០ ទៅ ៧៥ដង ក្នុងមួយនាទី។ ចំពោះកុមារ គឺមានចង្វាក់បេះដូងលោតញាប់ជាងកម្រិតនេះ គឺរវាង ៨០ ទៅ ៩០ដង ដោយអាស្រ័យទៅលើ អាយុរបស់ពួកគេ។កាលបើពួកគេកាន់តែក្មេងវ័យ នោះចង្វាក់បេះដូងរបស់ពួកគេ គឺកាន់តែញាប់។ ជាទូទៅមនុស្សស្រី មានចង្វាក់បេះដូងលោតញាប់ជាង បុរសបន្តិច៕