ពួក អ្នកវិទ្យាសាស្ត្រអូស្ត្រាលីមានជំនឿថា មនុស្សអាចរស់នៅដល់អាយុ៥០០ឆ្នាំ ប្រសិនមានហ្សែន និងអ័រម៉ូនមួយចំនួនដូចខ្យងក្តក់ ។
ពួកអ្នកវិទ្យាសាស្ត្រ អូស្ត្រាលី កំពុងចង់ស្វែងរកហ្សែនបញ្ជាការធ្វើយឺតដំណើរការជរាភាព ក្នុងដំណាក់កាលដេកបង្កករបស់ខ្យងក្តក់ ។ ពួកគេសង្ឃឹមថា ក្នុងអនាគតប្រភេទហ្សែននេះអាចជួយមនុស្សអូសបន្លាយអាយុ ។
តាមពួកអ្នកជីវសាស្ត្រម៉ូលេគុលនៅមហាវិទ្យាល័យ Sunshine coast Scott Cummins សត្វខ្យងក្តក់មួយចំនួន អាចអូសបន្លាយអាយុរបស់ខ្លួនពី៣ដល់២៣ឆ្នាំ អាស្រ័យដោយដំណើរការដេកបង្កក ។ ប្រសិននាំយកមកប្រៀបធៀបជាមួយអាយុរបស់មនុស្សនោះយើងអាចអូសបន្លាយ អាយុពី៧០ ដល់៥០០ឆ្នាំ ។
បច្ចុប្បន្ន បណ្ឌិត Cummins កំពុងរកវិធីកំណត់ហ្សែន និងអ័រម៉ូនចូលរួមក្នុងដំណើរការដេកបង្កករបស់ខ្យងក្តក់ (ពេលសីតុណ្ហភាពឡើងខ្ពស់ ខ្យងក្តក់នឹងចាប់ផ្តើមដំណើរការដេកបង្កកក្នុងរយៈពេលប៉ុន្មានខែ) ។
ពួកជំនាញការឲ្យដឹងថា ហ្សែនក្នុងសរីរាង្គមនុស្សដូចហ្សែនរបស់ខ្យងក្តក់ដល់៥០% ។
ដូច្នេះ ពួកគេចាត់ទុកថា ក្នុងសរីរាង្គមនុស្សក៏ប្រាកដជាផ្ទុក “ហ្សែនដេកបង្កក” ហើយរបកគំហើញនេះអាចជួយជាប្រយោជន៍សម្រាប់វិធី សាស្ត្រពន្យឺតដំណើរការ ជរាភាពនៅមនុស្ស ៕