សារធាតុក្នុងផ្លែប៉េងប៉ោះអាចបញ្ចៀសជំងឺសរសៃ ឈាមខួរក្បាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2016 ក+ ក-

សុខភាព​៖​ការស្រាវជ្រាវ​ថ្មី មួយ​បានចង្អុលបង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ និង​អាហារ​ផ្សេងៗ​ដែលមាន​ប៉េងប៉ោះ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការថយចុះ ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ផ្លែ​ប៉េងប៉ោះ​គឺ​សំបូរ​ទៅដោយ​សារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម lycopene​។​
​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​លើ​កម្រិត​នៃ lycopene នៅក្នុង​ឈាម​លើ​បុរស​ជនជាតិ​ហ្វាំ​ង​ឡង់​ជាង​១.០០០​នាក់ ដែលមាន​អាយុ​ពី​៤៦​ឆ្នាំ ទៅ​៦៥​ឆ្នាំ​អំឡុងពេល​នៃ​ការចាប់ផ្តើម​នៃ​ការស្រាវជ្រាវ ហើយ​បន្ទាប់មក​បាន​តាមដាន​ពួកគេ​អស់​រយៈពេល​ជា​១២​ឆ្នាំ​។ អំឡុងពេល​នៃ​ការតាមដាន​, បុរស​៦៧​នាក់​ទទួលរង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
​ជា​សរុប​, បុរស​ដែលមាន​កម្រិត lycopene ខ្ពស់បំផុត​គឺមាន​៥៥%​ដែល​ហាក់ដូចជា​មិនមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាង អ្នក​ដែលមាន​កម្រិត​ប្រឆាំង​អុកស៊ីត​កម្មនេះ​តិច​បំផុត​។ នៅពេលដែល​អ្នកស្រាវជ្រាវ​សំដៅលើ​តែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តែមួយ​ដែល ត្រូវបាន​បង្កឡើង​ដោយ​កំណក​ឈាម​, ពួកគេ​បាន​រកឃើញថា បុរស​ដែលមាន​កម្រិត lycopene ខ្ពស់បំផុត​គឺមាន​៥៩%​ដែល​ហាក់ដូចជា​មិនមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាង អ្នក​ដែលមាន​កម្រិត​នេះ​ទាប​បំផុត​។​
​អ្នកស្រាវជ្រាវ​បាន​រក មិនឃើញ​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​កម្រិត​អ្នកប្រឆាំង​អុកស៊ីតកម្ម alpha-carotene, beta-carotene, alpha-tocopherol និង​retinol នៅក្នុង​ឈាម​នោះទេ​, នេះ​ដោយ​យោងតាម​ការចេញផ្សាយ​នៅក្នុង Neurology​។​
Jouni Karppi មកពី​សាកលវិទ្យាល័យ Eastern Finland បាន​និយាយថា ការស្រាវជ្រាវ​នេះ​បន្ថែម​ទៅលើ​ការ​បង្ហាញថា អាហារ​ដែលជា​ផ្លែឈើ និង​បន្លែ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​ដាច់ សរសៃឈាម​ខួរក្បាល​។ លទ្ធផល​បាន​គាំទ្រ​ដល់​ការណែនាំ​ដែល​មនុស្ស​គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​អោយបាន​ច្រើន​ក្នុង​មួយថ្ងៃៗ ដែលនាំអោយ​មានការ​ថយចុះ​ខ្លាំង​ចំពោះ​ចំនួន​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។​
​វេជ្ជបណ្ឌិត Rafael Ortiz ប្រធាន​ផ្នែក​មជ្ឈមណ្ឌល​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ខាង​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​-​សរសៃឈាម​ខាងក្នុង​នៅ​មន្ទីរពេទ្យ Lenox Hill ក្នុង​ទីក្រុង​ញូវយ៉ក​បាន​និយាយថា ការស្រាវជ្រាវ​នេះ​បានបង្ហាញ​ពី​ទំនាក់ទំនង​ផ្ទា​ល់ពី​កំហាប់​ខ្ពស់​នៃ lycopene នៅក្នុង​ឈាម និង​ការថយចុះ​អត្រា​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នក​ជក់បារី​បាន​បន្ថយ​កម្រិត​នៃ lycopene​។ Lycopene គឺជា​អ្នកប្រឆាំង​អុកស៊ីតកម្ម​មួយ​, បន្ថយ​ការ​រលាក​, ផ្តល់​ភាពប្រសើរ​ឡើងដល់​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ និង​ការពារ​ការកកើត​ជា​កំណក​ឈាម​។​
​អរ​ធី​សបាន​បន្ថែមថា ការស្រាវជ្រាវ​បានបង្ហាញ​ថា មនុស្ស​គួរតែ​ញ៉ាំ​អាហារ​ដែលជា​បន្លែ និង​ផ្លែឈើ​អោយបាន​ច្រើន​ជាពិសេស​ផ្លែ​ប៉េងប៉ោះ ហើយ​ជៀសវាង​ការជក់បារី​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការ​មាន​ជំងឺ​ដាច់​សរសៃឈាម ខួរក្បាល​៕

tomato