រោគសញ្ញាផ្តាសាយមានដូចជា ឈឺសន្លាក់ ឈឺក្បាលខ្លាំង ក្តៅខ្លួន និងតឹងច្រមុះផងដែរ។ ជាមួយនឹងអាការៈឈឺសន្លាក់រយៈពេលខ្លី អ្នកត្រូវសម្រាកលើគ្រែអោយបានច្រើនដើម្បីអោយឆាប់ជាសះស្បើយ។ ការធ្វើការច្រើនពេក ឬហួសកម្លាំង ហើយទទួលទានអាហារមានជាតិខ្លាញ់ និងស្ករច្រើនពេក វាងាយនឹងអោយយើងមានជំងឺផ្តាសាយ។ ប្រសិនបើអ្នកទទួលទានបង្អែម និងសូកូឡា ព្រមទាំងទៅស្និទ្ធស្នាលជាមួយអ្នកផ្តាសាយហើយ ឱកាសនៃការឆ្លងជំងឺនោះមានរហូតដល់ពីរដង។
នៅពេលអ្នកមានជំងឺផ្ដាសាយ អាហារដែលគួរទទួលទានមានដូចជា៖
– ទទួលទានទឹកខ្ញី និងទឹកក្រូចឆ្មាអោយបានច្រើន។
– បង្កើនការទទួលទានទឹក ដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន។
– ខ្ទឹមស និងខ្ទឹមបារាំង គឺជាអាហារដ៏ល្អ ព្រោះវាមានសមាភាពជាថ្នាំប្រឆាំងបាក់តេរី និងសម្លាប់មេរោគផងដែរ។
– នៅពេលមានជំងឺផ្តាសាយ អ្នកគួរទទួលទានផ្លែឈើ បន្លែ និងអង្ករសម្រូបអោយបានច្រើន ប៉ុន្តែគួរកាត់បន្ថយការទទួលទានសាច់ត្រី និងសាច់មាន់៕