អាហារ ៤ ប្រភេទ ជួយ​បន្ថយ​ខ្លាញ់​ពោះ​លឿន​បំផុត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 January, 2016 ក+ ក-

​អាថ៌កំបាំង បញ្ចុះទម្ងន់​ពុំ​ស្ថិត​នៅតែ​នឹង​ការគិតគូរ​ល្អិតល្អន់​បរិមាណ​កាឡូរី ស្រូបយក​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​ទេ តែ​នៅ​ពាក់ព័ន្ធ​ជិតស្និទ្ធ​ដល់​ការជ្រើសរើស​អាហារ​ឈ្លាសវៃ ។ មាន​អាហារ​ផ្ទុក​កាឡូរី​តិច​, ថាមពល​ច្រើន តែ​ពុំទាន់​ប្រាកដ​បាន​ជួយ​អ្នក​បញ្ចុះទម្ងន់ ។ ផ្ទុយ​មកវិញ មាន​ប្រភេទ​អាហារ​ដែល​អ្នក​គិតថា មិន​សមស្រប​សម្រាប់រ​បប​ហូប​តម បែរជា​ជំនួយ​ដល់​ការបញ្ចុះ​ទម្ងន់​លឿន​ជាង ។ អាហារ ៤ ប្រភេទ​ខាងក្រោម​នេះ ត្រូវបាន​ចាត់ទុកជា​អាហារ​មាស ជួយ​អ្នក​បញ្ចុះ​ខ្លាញ់​ពោះ​ជោគជ័យ ។​
១- ត្រី​៖
ប្រសិន​របប​ទទួលទាន​របស់​អ្នក​ខ្វះ Omega-3 -​សារជាតិ​ជីវជាតិ​មាន​ច្រើន​នៅក្នុង​ត្រី​, សរីរាង្គ​នឹង​ជួប​បញ្ហា​ក្នុង​ការផលិត melatorin – អ័រម៉ូន​សំខាន់​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ។ គេង​មិន​លក់​ធ្វើ​ឲ្យ​អ្នកមាន​និន្នាការ​បរិភោគ​កំប៉ិកកំប៉ុក​ច្រើនជាង នៅពេល​យប់ ។ ត្រី​នៅ​សម្បូរ​ប្រូតេអ៊ីន អាចបំពេញ​ភាព​ឃ្លាន​របស់​អ្នក ។ បន្ថែម​លើ​នោះ ទទួលទាន Omega-3 ច្រើន អាច​បង្កើន​សុខភាព​សរសៃឈាម​បេះដូង និង​បន្ថយ​ហានិភ័យ​កើត​ជំងឺសរសៃប្រសាទ ។​
២-​ពពួក​គ្រាប់​៖
​ពពួក គ្រាប់​ដូចជា​អាល់​ម៉ុ​ន​, ស្វាយចន្ទី​, សណ្តែកដី​… សម្បូរ​សារជាតិ​ជីវជាតិ តែ​មិន​បង្ក​ការ​ផ្តុំ​ខ្លាញ់ ។ អ្នក​អាច​ជ្រើស​យក​វា​ធ្វើជា​អាហារសម្រន់​, គួបផ្សំ​ជាមួយ​ផ្លែឈើ​, យ៉ា​អួ ក្នុង​របប​ហូប​តម​របស់ខ្លួន ។​
៣- ទឹកដោះគោ​៖
​មនុស្ស​ជាច្រើន ភាន់ច្រឡំ​ថា ទទួលទាន​ទឹកដោះគោ​ច្រើន ធ្វើ​ឲ្យ​ធាត់ ។ ប៉ុន្តែ ការស្រាវជ្រាវ​១​របស់​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បង្ហាញថា ក្នុងចំណោម​ស្ត្រី​ជាង ១០០ នាក់ ក្នុងដំណាក់កាល​មុន​អស់​រដូវ​, ជាតិ​ខ្លាញ់ បាន​ថយចុះ​ច្រើន​នៅ​អ្នកប្រើប្រាស់​ពពួក​អាហារ​សម្បូរ​កាល់ស្យូម​បំផុត ។ ជាក់ស្តែង​នោះ ក្នុង ១០០ មី​លី​ក្រាម កាល់ស្យូម អាច​បន្ថយ​បាន ១ សង់ទីម៉ែត្រ ខ្លាញ់​ពោះ ។ ដើម្បី​នឹងនរ​ចិត្ត​ជាង​, ពេល​បញ្ចុះទម្ងន់ អ្នក​គួរ​ជ្រើស​យក​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ។​
៤- ផ្លែ Cherry៖
Cherry ពុំ​ត្រឹមតែ​អាហារ​ជួយ​ឲ្យ​ស្បែក​ស្អាត​ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​បន្ថយ​ខ្លាញ់​ពោះ​ដ៏​ប្រសិទ្ធភាព ៕

MDg2YjlmZW