អត្ថប្រយោជន៍​វីតាមីន C ចំពោះ​សុខភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2016 ក+ ក-

ការសិក្សា​ថ្មី​មួយ​រកឃើញថា វីតាមីន C អាចជួយ​ប្រឆាំងនឹង​មហារីក​ចុង​ពោះវៀនធំ​បាន​។ វីតាមីន C ដែលមាន​ក្នុង​ផ្លែក្រូច​ចំនួន​៣០០​ផ្លែ ត្រូវបាន​គេ​រកឃើញថា​អាច​សម្លាប់​កោសិកា​មហារីក​ចុង​ពោះវៀនធំ​បាន​។ មហារីក​ប្រភេទ​នេះ​គឺជា​ជំងឺមហារីក​ដែល​កើត​ញឹកញាប់​បំផុត​លំដាប់ថ្នាក់​ទី បី​ហើយ​ក្នុង​សហរដ្ឋអាមេរិក​។ យ៉ាងហោចណាស់​មានតែ ៥០​ភាគរយ​នៃ​ករណី​ប៉ុណ្ណោះ​ដែលមាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​ឆ្លើយតប​នឹង​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​។
​វេជ្ជបណ្ឌិត Ronald Hunninghake អ្នកឯកទេស​ម្នាក់​ខាង​វីតាមីន C បាន​រកឃើញថា វីតាមីន C អាច​ព្យាបាល​ជំងឺមហារីក​ក៏ដោយ ក៏​វា​មិនអាច​បញ្ឈប់​មហារីក​ផ្សេងៗ​។ គាត់​បាន​ចូលរួម​ជាមួយ​វេជ្ជបណ្ឌិត Hugh Riordan អស់​រយៈពេល ២០​ឆ្នាំ​មកហើយ ដើម្បី​ប្រមូល​នូវ​ការស្រាវជ្រាវ​អំពី​ការចាក់​វីតាមីន​C តាម​សរសៃ​លើ​អ្នកជំងឺ​មហារីក​។ បើ​ការជំនាញ​របស់គាត់​គឺ ក្នុងពេល​សិក្សា​ស្រាវជ្រាវ​តែមួយ ដែរ​។
​ការសិក្សា​ថ្មី​មួយ​ពី Weill Cornell Medicine ក្នុង​ទីក្រុង New York បាន​រកឃើញថា ស្ថិត​ក្នុងករណី​ទាំងនេះ វីតាមីន C ក្នុង​កម្រិត​ខ្ពស់​បង្ក​ជា​ប្រតិកម្ម​អុកស៊ីតកម្ម​ទៅលើ​កោសិកា​មហារីក និង​បញ្ឈប់​ការលូតលាស់​របស់​ដុំ​សាច់​មហារីក​។ ជាទូទៅ វីតាមីន C អាច​ពង្រឹង​ដល់​សុខភាព​មនុស្ស​បាន​ព្រោះតែ​ឥទ្ធិពល​អង់​ទី​អុកស៊ីដ​ង់​រប​ស់វា​ដែល​អាច​បង្ការ ឬ​ពន្យារពេល​ការខូចខាត​របស់​កោសិកា​បាន​មួយចំនួន​ដែរ​។
​ការសិក្សា​រកឃើញ​ទៀតថា វា​ក៏​ប្រហែល​ជាមាន​ប្រយោជន៍​ក្នុងការ​ព្យាបាល​ជំងឺ​មហា​រី​កោសិកា​តម្រងនោម ប្លោកនោម និង​លំពែង​ដែរ​។ ប្រធាន​នៃ​ការសិក្សា​នេះ​បាន​និយាយថា ចំនួន​វីតាមីន C ខ្ពស់​ទំនងជា​ត្រូវ​ចាក់​តាម​សរសៃ​វ៉ែន ព្រោះ​ការ​លេប​តាម​មាត់​គឺ​មិនមាន​ការ​បឺត​ស្រូប​ចូលទៅក្នុង​ពោះវៀន​បាន គ្រប់គ្រាន់​ឡើយ​។
​វេជ្ជបណ្ឌិត Hunninghake ណែនាំ​ថា ជា​មធ្យម​មនុស្ស​ម្នាក់​គួរតែ​ញ៉ាំ​វីតាមីន C ឱ្យបាន​មួយ​ក្រាម​ចំនួន​ពីរដង​ក្នុង​មួយថ្ងៃ​។ បើសិនជា​អ្នក​កំពុង​តែមាន​ជំងឺ​ដោយសារតែ​ការបង្ក​រោគ​រ៉ាំរ៉ៃ ឬ​អស់កម្លាំង អ្នក​ក៏​អាច​បង្កើន​កម្រិត​នៃ​ការប្រើប្រាស់​បន្តិច​ម្តងៗ​បានដែរ​។ សម្រាប់​អ្នកជំងឺ​ភាគច្រើន ការប្រើប្រាស់​ថ្នាំ​តាម​មាត់​ក៏​មិនមាន​អ្វី​ទាស់ខុស​ដែរ ប៉ុន្តែ​បើសិនជា​អ្នក​កំពុងតែ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ នោះ​អ្នក​គួរតែ​ប្រើ​វីតាមីន C ដោយ​ការចាក់​ថ្នាំ​តាម​សរសៃ​។
​បើសិនជា​អ្នក​កំពុងតែ​បង្កើន​ការទទួលបាន​វីតាមីន​C តាមរយៈ​ការ​ញ៉ាំ​អាហារ ចូរ​បង្កើន​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​វិញ​។ ការ​ញ៉ាំ​ក្រូច​ច្រើន​គឺ​ទទួលបាន​វីតាមីន​C ក៏​ច្រើន​ដែរ ប៉ុន្តែ​ម្ទេស​ប្លោក​ពណ៌​ក្រហម និង​លឿង​មាន​វីតាមីន​C ខ្ពស់បំផុត​។ ផ្លែឈើ និង​បន្លែ​ផ្សេងៗ​ទៀត​ដូចជា ផ្លែ​ត្របែក បន្លែ​ពណ៌​បៃតងចាស់ ផ្លែ​គី​វី ប្រូ​ខូ​លី បឺ​រី ប៉េងប៉ោះ ល្ហុង និង​ក្រូច​ក៏មាន​វីតាមីន C ដែរ​៕

1(1085)