បន្ទះបិទគ្រប់គ្រងជំងឺទឹកនោមផ្អែម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2014 ក+ ក-

ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​បាន​ផលិត​បន្ទះ​បិទ Neuropad , ដែល​អាច​ពិនិត្យ​អ្នកជំងឺ​ទឹកនោមផ្អែម​ដែលមាន​រោគសញ្ញា​ប្រែប្រួល ។​

បន្ទះ​បិទ Neuropad ត្រូវបាន​ជ្រលក់​ជាតិគីមី Cobal II Clorua មាន​ពណ៌​ខៀវ និង​ប្រតិកម្ម​ប្តូរ​ទៅជា​ពណ៌​តាម​លក្ខខណ្ឌ​ធម្មតា​ក្នុង​បន្ទប់ ។​
ប្រសិន​វា​ប្តូរ​ពណ៌​នោះ​បញ្ជាក់ថា អ្នកជំងឺ​ពុំទាន់​មាន​រោគសញ្ញា​ប្រែប្រួល​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​ទេ ។ ផ្ទុយ​មកវិញ បើ​ពណ៌​ខៀវ​នៅតែ​មិន​ប្តូរ​មានន័យថា មាន​សញ្ញា​មិន​ប្រក្រតី​នៃ​សរសៃប្រសាទ​ដោយសារ​ទឹកនោមផ្អែម ។​
​ក្នុង របាយការណ៍​របស់​ពួក​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Oxford នោះ តាម​ការពិសោធន៍​លើ​អ្នកជំងឺ ៣០០០​នាក់ ផ្តល់​លទ្ធផល​ច្បាស់លាស់ ៨៦% ។​
​បច្ចុប្បន្ន​វិធី​វិភាគ​លឿន​នេះ​បាន​មាន​រួចទៅហើយ​នៅ​អង់គ្លេស​ដើម្បី​ប្រើ​ទៅលើ​អ្នកជំងឺ​ទឹកនោមផ្អែម ៕

a21