ការឈឺក្បាលប្រកាំង គឺមានទាក់ទងនឹងការញ៉ាំអាហារ,ជាតិពុលក្នុងខ្លួន និងមានបញ្ហានឹងវដ្តរដូវដែរ។ ភាគច្រើន ការឈឺក្បាលប្រកាំងឃើញមានជាប់ទាក់ទងនឹងការញ៉ាំអាហារ ឬក៏មានវត្តមានបាក់តេរីHelicobacter Pylori ដែរ។
លើសពីនេះ វាក៏ជាសញ្ញាមួយនៃការស្ទះក្នុងថ្លើម ដូច្នេះអ្នកត្រូវតែកាត់បន្ថយការញ៉ាំស្រា, កាហ្វេអ៊ីន និងជាតិខ្លាញ់ ព្រមទាំងញ៉ាំអាហារដើម្បីសម្អាតវា។ ម្យ៉ាងវិញទៀត ការប្រែប្រួលនៃអាកាសធាតុ, ជំងឺស្ត្រេស ឬការគេងមិនគ្រប់គ្រាន់ ក៏ជាមូលហេតុនៃការឈឺក្បាលប្រកាំងបានដែរ។ ពេលអ្នកឈឺក្បាល អាហារគួរទទួលទានមានដូចជា៖
– ទទួលទានផ្លែឈើ និងបន្លែអោយបានច្រើន។
– ទទួលទានផ្លែម្នាស់ស្រស់ៗ ដើម្បីបន្ថែមការរំលាយអាហារ និងជួយប្រឆាំងនឹងការរលាក។
– គ្រាប់ផ្កាឈូករ័ត្ន, និងគ្រាប់ល្ពៅ ជួយអោយបត់ជើងបានទៀងទាត់។
– ប្រើប្រេងផ្កាឈូករ័ត្ន និងប្រេងអូលីវ ក្នុងពេលចម្អិនអាហារ។
– ត្រូវទទួលទានអង្ករសម្រូបអោយបានច្រើន។
– ញ៉ាំ Verain ដើម្បីជួយកាត់បន្ថយនូវការឈឺក្បាល។
– ទទូលទានទឹកអោយបានច្រើន។
– ទទូលទានអាហារមានជាតិប្រូតេអ៊ីន។
– ត្រីមានខ្លាញ់សម្បូរជាតិអូមេហ្គាបី ដែលជាភ្នាក់ងារជួយរំលាយកំណកឈាម និងបន្ថយភាពធ្ងន់ធ្ងររបស់ជំងឺប្រកាំង៕