អត្ថប្រយោជន៍​ពោត​ចំពោះ​សុខភាព​ដែល​អ្នក​មិន​ធ្លាប់​ដឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2016 ក+ ក-

ពោត​ជា​ប្រភេទ​បន្លែ​តែ​ម្យ៉ាង​ដែលមាន​គុណសម្បត្តិ​ផ្នែក​ឪ​សថ ច្រើនណាស់ ដោយ​វា​មាន ប្រយោជន៍​តាំងពី ឬ​ស​រហូតដល់​គល់​។ គ្រាប់ពោត​ដែល​យើង​ទំពារ​ដោយមាន​ជាតិ​ឈ្ងុយឆ្ងាញ់ និង​មានគុណ​សម្បត្តិ ជួយ​បំប៉ន​ស្បែក បេះដូង ថ្លើម និង​ជួយ​បរិភោគ អាហារ​បាន​ច្រើន ប្រសិនបើ​យក​វា ទៅ​ស្ងោរ​យក​ទឹក​ពិសារ វា​នឹង​អាចជួយ​ឲ្យ​ទឹក នោម​ដើរ​ស្រួល​។​
​សក់ពោត​មាន​ប្រ​សឹ​ទ្ធ​ភាព​បណ្តេញ​កម្តៅ​បញ្ចុះ ទឹកនោម កម្ចាត់​គ្រាប់​ក្រួស ក្នុង​ប្រមាត់ ព្យាបាល​រលាក​តម្រងនោម ជំងឺខាន់លឿង ទឹកនោមផ្អែម ក្អួត​ធ្លាក់ឈាម​រលាក​ក្តោងច្រមុះ និង​ឈាម​ហូរ​ចេញ​តាម​ច្រមុះ​។ ជាមួយគ្នានេះដែរ ការយក​សក់ពោត​ទៅ​ដាំ ហើយ​យក​ទឹក​វា មក​ទទួល​តាន អាច​ព្យាបាល ជំងឺ​តម្រងនោម​។ ហើយ​ប្រសិនបើ​ដាំទឹក សក់ពោត​ពិសារ​ជំនួស​ទឹក អាចជួយ​បញ្ចុះ​ទឹកនោម ធ្វើ​ឲ្យ​នោម​ស្រួល​។​
​ម្យ៉ាងវិញទៀត​ការ យក​សក់ពោត​ស្ងោរ ជាមួយនឹង​សាច់សត្វ យកមក​ពិសារ​ព្យាបាល ការ​ក្អក​ធ្លាក់ឈាម សម្រាប់​អ្នក​គ្រាំ​ក្នុង ដែល​បណ្តាល​មក ពី​ការធ្វើការងារ​ធ្ងន់ ឬ​របួស​គ្រាំ​ក្នុង​។ សក់ពោត​ស្ងួត ៣០​ក្រាម ស្ងោរ​យក​ទឹក​ទទួល ទាន​អាចជួយ​សម្រាល ដល់​ជំងឺ​ទឹកនោមផ្អែម​។ ក៏ប៉ុន្តែ​បើ​យក​សក់ ពោ​តទៅ​ស្ងរ​ជា មួយ​ចេកអំបូង សំបក​ឪឡឹក​ស្ងួត ក្នុង​បរិមាន​ស្មើគ្នា អាចជួយ​រក្សា​អាការ ជំងឺលើសឈាម​បាន​។​
​ចំណែក​ស្នូលពោត មាន​រសជាតិ​ផ្អែម​តិចៗ មានគុណ​សម្បត្តិ​ជួយ ព្យាបាល​អាការ​រាក​រួស​មួល អាការ​ហើម​ជាំ ជួយ​បញ្ចុះ​ទឹកនោម និង​ជួយ​ប៉ូ លំពែង​។ ឬ​ស​ពោត​មាន គុណសម្បត្តិ​ជួយ​ព្យាបាល អាការ​ក្អួត​ធ្លាក់ឈាម គ្រាប់​ក្រួសក្នុងប្រមាត់ បញ្ចុះ​ទឹកនោម ដោយ​យក​ឬ​ស​ស្ងួត ទៅ​ស្ងោរ​យក​ទឹក​ទទួលទាន​។​
​ដើម​នឹង​ស្លឹក​ពោត មានគុណ​សម្បត្តិ​ព្យាបាល អាការ​គ្រាប់​ក្រួស (​ដូចជា​ក្នុង​តម្រង នោម​ឬ​ក្នុង​ប្រមាត់​) ជួយ​ឲ្យ​នោម​ស្រួល នាំយកមក​ទទួលទាន​ស្រស់ៗ ឬ​ហាល​ឲ្យ​ស្ងួត​ដាំទឹក​ផឹក​។ ស្នូលពោត​ស្ងួត ប្រសិនបើ​យកមក​ដាំទឹក​ផឹក ឬ​ដុត​ឲ្យ​ក្លាយជា​ធ្យូង លាយ​ទឹក​ទទួលទាន ក៏មាន​គុណសម្បត្តិ ក្នុងការ​បញ្ចុះ​ទឹកនោម​ធ្វើ​ឲ្យ​នោម​ស្រួល និង​ព្យាបាល​អាការ​គ្រាប់ គ្រួស​ក្នុង​តម្រងនោម​ដែរ​៕

corn_field_GLBRC_12_3812