អត្ថប្រយោជន៍​ផ្លែ​ម្នាស់​ចំពោះ​សុខភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2016 ក+ ក-

​សុខភាព​៖​ម្នាស់​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម ជូរ និង​ឆ្ងាញ់ ជាងនេះទៀត​ផ្លែ​ម្នាស់​មាន​ជីវជាតិ និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ម្នាស់​៖
១. សំបូរ​វីតាមីន និង​ជាតិ​រ៉ែ ៖ ម្នាស់​មាន​ផ្ទុក​វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន​រួមមាន​វីតាមីន C, កាល់ស្យូម​, ផូស្វ័រ និង​ប៉ូ​តា​ស្យូ​ម​។ វា​ក៏​សម្បូរ​ជាតិ Fiber និង​កាឡូរី​ផងដែរ​អត្ថប្រយោជន៍​ពិសេស​របស់​វា​គឺ​ផ្លែឈើ​នេះ​មានកំ​រិត​ជាតិ ខ្លាញ់ និង​កូ​លេ​ស្តេ​រ៉ុល​ទាប​។
២. ការពារ​ការ​ក្អក​និង​ផ្តាសាយ ៖ ដោយសារ​ម្នាស់ គឺ​សំបូរ​វីតាមីន C វា​អាច​ប្រយុទ្ធប្រឆាំង​មេរោគ​ដែល​បណ្តាលអោយ​ក្អក និង​ផ្តាសាយ​។ សូម្បីតែ​នៅពេលដែល​អ្នក​ត្រូវបាន​ឆ្លង​មេរោគ​នេះ​រួច​ហើយក៏​ម្នាស់​នៅតែ អាចជួយ​អ្នក​បាន​។ ផ្លែឈើ​នេះ​មាន​សារធាតុ bromelain ដែលមាន​ប្រសិទ្ធិភាព​នៅក្នុង​ការបង្ក្រាប​ក្អក និង​បន្ថយ​ជាតិ​ស្លេះ​។ ការបរិភោគ​ម្នាស់ ខណៈពេលដែល​កំពុង​លេបថ្នាំ​តាម​វេជ្ជបញ្ជា​អាចជួយ​អ្នកជា​បាន​យ៉ាង ឆាប់រហ័ស​។​
៣. ជួយ​ពង្រឹង​ឆ្អឹង ៖ ម្នាស់ ក៏មាន​សមត្ថភាព​ពង្រឹង និង​ថែរក្សា​ឆ្អឹង​អោយ​រឹងមាំ​។ នេះ​គឺ​ដោយសារតែ​ផ្លែឈើ​នេះ​មាន សារធាតុ ម៉​ង់​ហ្គា​ណេ​ស (manganese) ដែលជា​សារធាតុ​រ៉ែ​មួយ​ដែល​រាងកាយ​របស់​យើង​ត្រូវការ​ដើម្បី​កសាង​ឆ្អឹង និង​ជាលិកា​ត​ភ្ជាប់​។ ជាការ​ពិតណាស់​ប្រសិនបើ​អ្នក​ញ៉ាំ​ម្នាស់​មួយ​ពែង អ្នក​អាច​ទទួលបាន ៧៣ ភាគរយ​នៃ​តម្រូវ​ការសរុប​សម្រាប់​ម៉​ង់​ហ្គា​ណេ​ស ដែល​រាងកាយ​របស់​យើង​ត្រូវការ​។​
៤. ធ្វើអោយ​អញ្ចាញធ្មេញ​អោយមាន​សុខភាព​ល្អ ៖ មនុស្ស​គ្រប់គ្នា​តែងតែ​ព្រួយបារម្ភ​ណាស់​ដែល​ធ្មេញ​របស់​ពួកគេ​មាន​អញ្ចាញ មិន​រឹងមាំ​។ ប្រសិនបើ​មនុស្សម្នា​ក់មាន​អញ្ចាញធ្មេញ​មិន​រឹងមាំ ធ្មេញ​របស់គាត់​នាង​នឹងមាន​នៅក្នុង​ផ​ប៉ះពាល់​ជាច្រើន​ពិសេស​ងាយ​ជ្រុះ និង​បាក់​។ ការបរិភោគ​ម្នាស់ នឹង​ពង្រឹង​អញ្ចាញធ្មេញ​របស់​អ្នក​ហើយ​ព្រមទាំង​ជួយ​រក្សា​ធ្មេញ​របស់​អ្នក មាន​សុខ​ភាពល្អ និង​រឹងមាំ​។​
៥. បន្ថយ​ហានិភ័យ​នៃ​ការ​ងងឹតភ្នែក ៖ ម្នាស់ ក៏​អាច​ការពារ​ជម្ងឺ​ជាច្រើន​ប្រភេទ​ដូចជា​ការ​ងងឹតភ្នែក ។ ជំងឺ​នេះ​ដែលជា​បុព្វហេតុ​ចំបង​នៃ​ការបាត់បង់​ចក្ខុ វិញ្ញាណ​មនុស្សពេញវ័យ​ដែល​បង្កឡើង​ដោយ​ការខូចខាត​រេ​ទីន (​ផ្នែក​មួយ​នៃ​ភ្នែក​)​។ ការអាន មើលមុខ និង​ការធ្វើសកម្មភាព​ប្រចាំថ្ងៃ​អាច​បណ្តាលអោយ​ជួ​បញ្ហា​នេះ​។ ការបញ្ចូល​ម្នាស់​ក្នុង​របប​អាហារ​របស់​អ្នក​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ បាន ៣៦ ភាគរយ ព្រោះ​ដោយសារតែ​ផ្លែឈើ​នេះ​មាន​ផ្ទុក ប្រភេទ​វីតាមីន carotene ដែល​ល្អ​សម្រាប់​វិញ្ញាណ​នៃ​ការមើលឃើញ​របស់​យើង​។​
៦. កាត់បន្ថយ​ជំងឺ​រលាក​សន្លាក់ ៖ ដោយសារ​ផ្លែឈើ​នេះ​មានគុណ​សម្បត្តិ​ប្រឆាំងនឹង​ការ​រលាក​បរិភោគ​ម្នាស់​អាច​កាត់បន្ថយ​ការឈឺចាប់​នៃ​ការ​រលាក​សន្លាក់​នៅ​ខណៈពេល​ជាមួយគ្នា​ម្នាស់​ក៏​ធ្វើអោយ​ឆ្អឹង​កាន់តែ​រឹងមាំ បន្ថែមទៀត​ក្រៅពី​ជំងឺ​រលាក​សន្លាក់​នោះ​វា​ក៏​អាចជួយ​នូវ​លក្ខខណ្ឌ​ស្រដៀង​គ្នា​ផ្សេងទៀត​ដូចជា​រោគសញ្ញា​ដែល​ម្រាមដៃ​ឈឺ​ឆៀបៗ​នៅពេល​យប់​និង​រោគ​ប្រគ្រីវ​រឺ​រោគ​ឈឺ​តាម​សន្លាក់ឆ្អឹង ។​
៧. ជួយ​សម្រួល​ការរំលាយ​អាហារ ៖ សារធាតុ Bromelain បាន​រកឃើញ​នៅក្នុង​ម្នាស់​អាច​បន្ថយ​ជាតិ​អាស៊ីត​ក្នុង​ក្រពះ ហើយក៏​អាចជួយ​អោយ​លំពែង​ដំណើរការ​បានល្អ​ក្នុងការ​រំលាយ​អាហារ ដែល​ធ្វើអោយ​យើង​មាន​សុខភាព​ល្អ​៕

pineapple-fruit