សុខភាព៖ក្រូចឆ្មា មានលក្ខណៈសម្បត្តិ ជួយកម្ចាត់កោសិកាស្បែកងាប់ ហើយអនុញ្ញាតឲ្យកំណើនថ្មីនៃស្បែក ហើយវា ជួយសម្អាតដល់រន្ធញើស សម្អាតស្បែកឲ្យស្អាត និងកាត់បន្ថយមុនក្បាលខ្មៅយ៉ាងមានប្រសិទ្ធភាព។ នេះបើយោងតាមសារព័ត៌មានផ្នែកសុខភាព Womenhealth។
លើសពីនេះទៅទៀត ទឹកឃ្មុំមានតួនាទីក្នុងការជួយរឹតបន្តឹងស្បែករន្ធញើស និងការផ្ដល់នូវភាពស្រស់ស្អាតដល់ស្បែកមុខសុភាពនារីទាំងឡាយ ដែលជួបនូវបញ្ហាមុនក្បាលខ្មៅ ។
ដើម្បីធ្វើឲ្យក្រូចឆ្មាមានសប្រសិទ្ធភាពខ្ពស់ អ្នកគួរតែ ប្រើប្រាស់វា ជាមួយនឹងទឹកឃ្មុំចំនួន ៣តំណក់ ហើយយកវាលាបរឹត វាឲ្យពេញនៅលើផ្ទៃមុខ របស់អ្នករួចរក្សាវាទុកក្នុងរយៈពេល ៥ ទៅ ៧ នាទី ហើយលាងជាមួយទឹកត្រជាក់ចេញជាធម្មតា ដោយអនុវត្តវិធីនេះ រយៈពេល២សប្តាហ៍ បញ្ហាមុនក្បាលខ្មៅ នឹងលែមាននៅលើផ្ទៃមុខ របស់អ្នក៕