ប្រយោជន៍​ផ្លែ​ម្រះ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ចំពោះ​សុខភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2016 ក+ ក-

សុខភាព​៖​ម្រះ​ជា​ប្រភេទ​បន្លែ​ដែលមាន​ភាព​ពេញនិយម​បំផុត​នៅ​បណ្តា​ប្រទេស​អាស៊ី មួយចំនួន ព្រោះ​វា​មាន​អត្ថ​ប្រ​យោ​ជ​ន៍​លើសលុប​សម្រាប់​សុខភាព​។ ម្រះ​អាច​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ហើយ​វា​ត្រូវបាន​គេ​យកទៅ​ប្រើ​ឱសថ​បុរាណ​ផងដែរ​។

ទោះជា​យ៉ាងណាក្តី នៅប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្រុម​អ្នក​ស្រាវជ្រាវ​លើពិភពលោក បាន​ចាប់អារម្មណ៍​លើ​ផលប៉ះពាល់​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​។ ​សូម​ក្រឡេកមើល​អត្ថ​ប្រ​យោ​ជ​ន៏​ទាំង ៧ យ៉ាង​របស់​ផ្លែ​ម្រះ​ដូចខាងក្រោម​៖

១. បំបាត់​មេរោគ​៖ ម្រះត្រូវបាន​គេ​ប្រើ​ជា​លក្ខណៈ​សម្លាប់​មេរោគ​ដូចជារ​បូស ឬ​រលាក​ស្រាលៗ​។ អង់​ទី​ប៊ី​ទិច​នៅក្នុង​បន្លែ​នេះ​មាន​អនុភាព​ជួយ​ព្យាបាល​ជំងឺ​ខុសៗ​គ្នា ដែល​ទាក់ទង​ទៅនឹង​បាក់តេរី​ទូទាំង​រាងកាយ​។​

២. បន្ថយ​អាកា​រៈ​គ្រុនក្តៅ ៖ ផ្លែ​ម្រះ​ត្រូវបាន​គេ​យកទៅ​ព្យាបាល​រោគសញ្ញា​មួយចំនួន​ដូចជា ផ្តាសាយ​, ក្អក និង​គ្រុនក្តៅ​ជាដើម​។ វា​ធ្វើការ​ទប់ស្កាត់​នៅក្នុង​ប្រព័ន្ធ​ដង្ហើម​ និងអា​ការ​ណែន​ទ្រូង​។​

៣. បង្កើន​ភាព​សុំា ៖ ម្រះ​អាច​ធ្វើការ​បន្សាប​សារធាតុពុល​ដែលមាន​នៅក្នុង​រាងកាយ មុនពេល​ចូលពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។ ម្យ៉ាងវិញទៀត​ម្រះ​អាច​រារាំង​ការឆ្លង​មេរោគ ដែល​បំផ្លាញ​សរីរាង្គ និង​ជាលិកា​។​

៤. បន្ថយ​សម្ពាធ​ឈាម ៖ វា​អាចជួយ​សម្រួល ដល់​ប្រព័ន្ធ​សរសៃឈាម​ដែល​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​។ វា​អាចធ្វើ​ឲ្យ​រាងកាយ​ដំណើរការបាន​យ៉ាង​បាន​រលូន​។ បញ្ចុះ​សម្ពាធ​ឈាម គឺមាន​សារៈសំខាន់​សម្រាប់​មនុស្ស​ដែលមាន​ការប្រឈមមុខ​ខ្ពស់​នៃ​ជំងឺ​ដាច់ សរសៃឈាម​ខួរក្បាល និង​បេះ​ដួង​។​

៥.​កាត់បន្ថយ​ការឈឺ​ក្បាល ៖ សាច់ដុំ​ដែល​នៅ​ជុំវិញ​ខួរក្បាល នៅពេល​ដែលមាន​សម្ពាធ​ខ្លាំង​អាច​បង្ក​ឲ្យ​មានការ​ឈឺក្បាល​។ ប៉ុន្តែ​អ្នក​អាច​បរិភោគ​ផ្លែ​ម្រះ ដើម្បី​បញ្ចេញ​សម្ពាធ និង​កាត់បន្ថយ​ការឈឺចាប់​បណ្តាលមកពី​ការឈឺ ​ក​។ អ្នក​ត្រូវ​ចាំ​ថា ភាព​តានតឹង​ក៏​អាច​បង្ក​ឲ្យ​ឈឺក្បាល​ដែរ ដួ​ច្នេះ អ្នក​ត្រួវ​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​ភាពសប្បាយ​រីករាយ​។​

៦. ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជំងឺ​របកស្បែក ៖ មនុស្ស​ដែល​ទទួលរង​ពី​ជំងឺ​របកស្បែក ហើយ​បានបរិភោគផ្លែ​ម្រះ ក៏បាន​បង្ហាញ​ពី​ភាពប្រសើរឡើង​របស់​ជំងឺ​នេះ​ផងដែរ​។​

៧. ការពារ​ថ្លើម ៖​ការរំលោភបំពាន​ដោយ​សេព​គ្រឿង​ស្រវឹង និង​ជាតិពុល​អាច​ខួច​ថ្លើម និង​លំពែង​។ ប៉ុន្តែ​ការ​បរិភោគបន្លែ​មួយ​មុខ​នេះ អាចជួយ​ក្នុងការ​បង្កើត និង​ការជួស​ជួល​ជាលិកា​ក្នុង​រាងកាយ​ដែល​ត្រូវ​បាន​ខួច​ខាត​ដោយ​ជាតិពុល​។ សារធាតុ​អង់ស៊ីម​ដែលមាន​នៅក្នុង​ផ្លែ​ម្រះ គឺអាច​ជួយ​រក្សា​ថ្លើម និង​លំពែង​របស់​បាន​យ៉ា​ល្អ​៕

Bitter-Gourd-Juice-tutstar