សុខភាព៖តាមការស្រាវជ្រាវបានឲ្យដឹងថា អំឡុងពេលអាកាសធាតុក្តៅ មនុស្សដែលធ្វើលំហាត់ ប្រាណនៅខាងក្រៅផ្ទះត្រូវការប្រុងប្រយ័ត្នដើម្បីជៀស វាងពីការគ្រោះថ្នាក់ដោយកម្តៅថ្ងៃ។
ការរក្សាជាតិទឹក គឺជារឿងសំខាន់ ហើយអាចរក្សាបានដោយ ការផឹកទឹកច្រើន៣០នាទី មុននឹងធ្វើលំហាត់ប្រាណ ហើយផឹកយ៉ាងហោចណាស់១៧៤មីលីលីត្រ រៀងរាល់២០នាទីម្តងអំឡុងពេលធ្វើ លំហាត់ប្រាណហើយ សូមផឹកលើសពីនេះ នៅពេលដែលអ្នកស្រេកទឹកយូរ បន្ទាប់ពីធ្វើលំហាត់ប្រាណ។
ក្នុងករណីនេះ ទឹកប៉ូវកម្លាំងអាចមានអត្ថប្រយោជន៍ជាង។ មធ្យោបាយដទៃទៀត គឺដើម្បីសម្របខ្លួនរបស់អ្នកទៅ នឹងលំហាត់ប្រាណនៅក្នុងអាកាសធាតុក្តៅ។ នៅពេលដែលខ្លួនរបស់អ្នកស៊ាំ អ្នកនឹងឆាប់បែកញើស បង្កើតញើសបន្ថែម និងបាត់បង់អេឡិចត្រូលីត្រតិចតួច។
អត្ថប្រយោជន៍នៃការស៊ាំ នឹងអាកាសធាតុរួមមាន ដំណោះស្រាយនៃការបន្ថយ សីតុណ្ហភាពរបស់ខ្លួន, បន្ថយចង្វាក់បេះដូងអំឡុងពេល ធ្វើលំហាត់ប្រាណ និងបន្ថយហានិភ័យនៃការខ្វះជាតិទឹក៕