ស្ត្រី​ទទួលទាន​ផ្អែម​ច្រើនពេក​អាច​ប្រឈម​នឹង​ជំងឺមហារីក​បេះដូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2016 ក+ ក-

​សុខភាព​៖​យោងតាម​ការ​បង្ហើប​ឱ្យដឹងពី​សមាគម​រោគ​បេះដូង​នៅ​សហរដ្ឋអាមេរិក ដោយមាន​លោក​សាស្ត្រាចារ្យ គ្រីស្ទី​ន​សេ​យ៍ បានធ្វើការ​ពិសោធន៍​ទៅលើ​ស្ត្រី​ចំនួន​៤១៦៦​នាក់​នោះបាន​រកឃើញថា ស្ត្រី​ដែល​ទទួលទាន​ភេសជ្ជៈ​មាន រសជាតិ​ផ្អែម​ច្រើន ទោះបីជា​ប្រភេទ​ណាក៏ដោយ ក្នុង​មួយថ្ងៃ​ពីរ​កែវ គឺ​ប្រឈម​ជាមួយនឹង​ការកើនឡើង​នៃ​កម្រិត ទ្រី​គ្លី​សឺ​រីក ខ្ពស់ជាង​ស្ត្រី​ធម្មតា រហូតដល់​៤​ដង​ឯណោះ​។​
​ទ្រី​គ្លី​សឺ​រីក​នេះឯង ដែលជា​ដើមចម​ដ៏​សំខាន់​បង្ក​ឱ្យ​កើតមាន​រោគ​បេះដូង និង​រោគ​ទឹកនោមផ្អែម ទោះបី​វា​មិន​បង្ហាញ​សញ្ញាណ​កើនឡើង​នៃ ទម្ងន់​ខ្លួន ឬ​ករណីខ្លះ​អាច​ត្រឹមតែ​សង្កេតឃើញថា មាន​សាច់​ក្បាលពោះ​ដុះ​ឡើង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​
​ដូច្នេះ​ស្ត្រី​ដែល​បរិភោគ​ផ្អែម​ជា ពិសេស​ទឹកសេរ៉ូ គឺមាន​ឱកាស​ប្រឈម​នឹង​រោគ​បេះដូង និង​រោគ​ទឹកនោមផ្អែម​ខ្ពស់ជាង​អ្នក​មិន បាន​ទទួលទាន​រសជាតិ​ផ្អែម ។ ដើម្បី​ចៀសវាង​ឱ្យបាន​នូវ​អាការរោគ​ដ៏​សាហាវ​ខាងលើនេះ សុភាព​ស្ត្រី​ទាំងឡាយ គួរ​ចៀស​ចេញ​ឱ្យ​ឆ្ងាយ​ពី​ភេសជ្ជៈ ប្រភេទ​ផ្អែម​ទាំងអស់នោះ​៕

images5