សុខភាព៖បរិភោគដំឡូងបារាំងច្រើន ពុំត្រឹមតែមិនធ្វើឱ្យឡើងទម្ងន់ដូចដែលមនុស្សជាច្រើនតែងយល់ច្រឡំ នោះឡើយ តែថែមទាំងមានប្រយោជន៍បញ្ចុះសម្ពាធឈាមទៀតផង។ ពួកអ្នកវិទ្យាសាស្ត្របានដាក់បន្ថែមមើមដំឡូងបារាំង៦-៨មើម មានទំហំប្រហាក់ ប្រហែលគ្រាប់បាល់ហ្គោល ទៅក្នុងអាហារថ្ងៃត្រង់ និងពេលយប់របស់ជនជាតិអាមេរិកកើតជំងឺលើសឈាមនិងលើសទម្ងន់, ធាត់ចំនួន១៨ នាក់ ។
ក្រោយរយៈពេលមួយខែ សម្ពាធឈាមរបស់អ្នកចូលរួមពិសោធន៍សុទ្ធតែមានសញ្ញាថយចុះ ប្រែប្រួលក្នុងប្រមាណ៤,៣ភាគរយ ចំពោះតួលេខ វាស់សម្ពាធឈាមអប្បបរមានិង៣,៥ ភាគរយតួលេខវាស់សម្ពាធឈាមអតិបរមាក្នុងពេលទម្ងន់របស់ពួកគេហាក់ដូចជា មិនផ្លាស់ប្តូរ។
ដំឡូងបារាំងអាចធ្វើឱ្យថយចុះគ្រោះថ្នាក់ឈឺបេះដូង និងឈាមកកនៅខួរក្បាល ។ ក្រៅពីនេះបរិភោគដំឡូងបារាំងអាំង ឬស្ងោរកិនឱ្យម៉ដ្ឋជាប្រចាំក៏ល្អបំផុតសម្រាប់សុខភាពរបស់អ្នក មិនកើតជំងឺអំពីសម្ពាធឈាម ឬសរសៃឈាមបេះដូង។
មុនមហាវិទ្យាល័យ Scranton ការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវអាហារអង់គ្លេសក៏ធ្លាប់ អះអាងថា សារជាតិ Kukoamine មានក្នុងដំឡូងបារាំងអាចកែប្រែឱ្យប្រសើរសុខភាពជួយឱ្យគេងលក់ស្រួល និងបញ្ចុះសម្ពាធឈាម៕