ញ៉ាំ​ផ្លែឈើ​ដែលមាន​សាច់​ពណ៌​សការពារ​ជំងឺស្ដ្រូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2016 ក+ ក-

​សុខភាព​៖​ការសិក្សា​ថ្មី​មួយ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​ហុ​ល្លង់ បាន​រកឃើញថា ផ្លែឈើ និង​បន្លែ​ដែលមាន​សាច់​ខាងក្នុង​ពណ៌​ស (​ឧ​. ផ្លែ​ប៉ោម​) អាចជួយ​បញ្ចុះ​កម្រិត​ហា​នី​ភ័យ​នៃ​ការកើត​ជំងឺស្ដ្រូក (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​) បាន​។​
​ក្រុម​អ្នកវិទ្យាសាស្ដ្រ​ដែល​មកពី​សាកលវិទ្យាល័យ Wageningen នៅក្នុង​ប្រទេស​ហុ​ល្លង់​នេះ បាន​បញ្ជាក់ថា មិន​ត្រឹមតែ​បន្លែ ផ្លែឈើ​ដែលមាន​ពណ៌​ធម្មជាតិ​ប៉ុណ្ណោះ​ទេ ដែលមាន​ប្រយោជន៍​ច្រើន​នោះ ប៉ុន្ដែ​ផ្លែ​ប៉ោម ឬ​ផ្លែ​ទាំងឡាយណា​ដែលមាន​សាច់​ពណ៌​ស​នោះ ក៏មាន​ប្រសិទ្ធិភាព​ខ្ពស់ ក្នុងការ​ទប់​ស្កា​ប់​ជំងឺស្ដ្រូក​ដ៏​សាហាវ​បាន​ផងដែរ​។​
​នៅក្នុង​ការស្រាវជ្រាវ​នេះ លោក Oude Griep ដែលជា​អ្នកដឹកនាំ​ការ​ស្រាវ និង​សហការី​របស់លោក បាន​រកឃើញថា ការ​ញ៉ាំ​ផ្លែឈើ​ដែលមាន​សាច់​ខាងក្នុង​ពណ៌ ក្នុង​បរិមាណ​ច្រើន គឺអាច​កាត់បន្ថយ​បាន​យ៉ាងច្រើន​នូវ​កម្រិត​គ្រោះថ្នាក់​នៃ​ការកើត​ជំ ងឺ​ស្ដ្រូ​ក ជាជាង​បន្លែ និង​ផ្លែឈើ​ដទៃទៀត​។​
​សម្រាប់​ការស្រាវជ្រាវ​នេះដែរ ក្រុម​អ្នកស្រាវជ្រាវ​ទាំងអស់នេះ បានធ្វើការ​សិក្សា​ទៅលើ​មនុស្សពេញវ័យ​ចំនួន ២០០៦៩​នាក់ ដែលមាន​ជា​មធ្យម ៤១​ឆ្នាំ​។ ក្រោយពី​រយៈពេល​១០​ឆ្នាំ នៃ​ការស្រាវជ្រាវ​នេះ លទ្ធផល​បាន​បង្ហាញថា ក្នុងចំណោម​អ្នកចូលរួម​ទាំងអស់ មាន​២៣៣​នាក់ កើត​ជំងឺស្ដ្រូក​។ ក្នុងចំណោម​ផ្លែឈើ និង​បន្លែ​គ្រប់​ពណ៌ មានតែ​ពណ៌​ស​ប៉ុណ្ណោះ ដែល​បានបង្ហាញ​ពី​ប្រសិទ្ធិភាព​នៃ​ការកាត់បន្ថយ​ជំងឺ​នេះ​បាន​៕

Apple-Seeds-Dangerous