សុខភាព៖អ្នកស្រាវជ្រាវបានបញ្ជាក់ថា ការទទួលទាននូវខ្ទឹមស, គុយឆាយ, សលឡត(shallots) និងខ្ទឹមបារាំងឲ្យបានច្រើន អាចបន្ថយនូវហានិភ័យនៃការលូតលាស់នៃប្រភេទជំងឺសន្លាក់ឆ្អឹងបានយ៉ាងពិតប្រាកដ។
ការសិក្សាមួយបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិBioMed Central Musculoskeletal Disorders ដែលភា្ជប់ទៅនឹងការទទួលទានផ្លែឈើ និងបន្លែ ជាពិសេសពពួក Alliumផ្សេងទៀតដែលរួមមាន ខ្ទឹមស, ខ្ទឹមបារាំង និងបន្លែមានលក្ខណៈជាមើមដទៃទៀត ធ្វើឲ្យរោគឈឺគន្លាកឆ្អឹងត្រគាកថយចុះបាន។
ពួកអ្នកនិពន្ធរបស់ការសិក្សានេះបានពិនិត្យទៅលើស្ត្រីដែលមានកូនភ្លោះច្រើនជាង១,០០០នាក់ កំពុងស្វែងរកសញ្ញាដំបូងនៃជំងឺឈឺគន្លាកឆ្អឹង។ ដោយការប្រើx-rays ពួកគេរកឃើញថា ស្ត្រីដែលទទួលទានផលិតផលច្រើនធ្វើឲ្យសុខភាពសន្លាក់ឆ្អឹងល្អប្រសើរជាង។
នៅក្នុងការសិក្សាប្រសិទ្ធភាពនៃalliumsមាននៅលើជំងឺសន្លាក់ឆ្អឹង អ្នកស្រាវជ្រាវបានឲ្យដឹងថា សមាសធាតុនៅក្នុងខ្ទឹមសដែលហៅថាdiallyl disulphideលេចឡើងដើម្បីការពារការខូចខាតនៃឆ្អឹងខ្ចីដោយសារenzymesទៀងទាត់នៅក្នុងរាងកាយ។
យោងទៅលើមជ្ឈមណ្ឌលសម្រាប់ការការពារ និងត្រួតពិនិត្យជំងឺ(CDC)បានឲ្យដឹងថាជនជាតិអាមេរិកប្រហែលជា២៧លាននាក់រងនូវការឈឺចាប់ពីរោគឈឺគន្លាកឆ្អឹង។ ការទទួលទាននូវសារជាតិចិញ្ចឹមបន្ថែមជាប្រចាំថ្ងៃដោយបន្ថែមនូវខ្ទឹមសអាចធ្វើឲ្យសុខភាពបេះដូងល្អប្រសើរឡើង និងជួយការពារពីការឆ្លងមេរោគ និងការខ្វះនូវវីតាមីនC៕