ទទួលទានសាច់ក្រហមនៅឆៅអាចបង្កជាជំងឺមហារីក
សុខភាព៖ក្រុមអ្នកវិទ្យាសាស្ត្រអះអាងថាកំរិតជាតិដែក ខ្ពស់នៅក្នុងសាច់នៅឆៅដែលមិនត្រូវបានចម្អិនឆ្អិនល្អអាចជាមូលហេតុដែលបង្កឲ្យកើតជំងឺមហារីក ពោះវៀន។ កំរិតជាតិដែកខ្ពស់នេះអាចជំរុញឲ្យមានដំណើរវិវត្តន៍ ជំងឺមហារីកកាន់តែលឿនដោយសារតែហ្សែន(gene)មិនដំណើរការនៅក្នុងពោះវៀន។
អ្នកវិទ្យាសាស្ត្រអង់គ្លេសដែលសិក្សាលើ ការស្រាវជ្រាវជំងឺមហារីក បាននិយាយថា “ លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់យើងបង្ហាញថា ជាតិដែកនៅក្នុងសាច់នៅឆៅអាចបង្កើនការប្រឈមខ្លាំងដល់ការកើត ជំងឺមហារីកពោះវៀន ដោយវាបង្កើនចំនួនកោសិកាកាន់តែច្រើនឡើងក្នុងពោះវៀន ដោយសារតែហ្សែនមិនដំណើរការនោះ៕