គ្រឿងស្រវឹងអាចធ្វើស្ត្រីប្រឈមនឹងមហារីកសុដន់
សុខភាព៖គ្រឿងស្រវឹង ត្រូវបានគេរកឃើញថាមានការទាក់ទងយ៉ាងខ្លាំងទៅនឹងជំងឺមហារីក សុដន់របស់ស្ដ្រី។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកស្លាប់ដោយសារជំងឺមហារីកសុដន់ម្នាក់ក្នុងចំណោមប្រាំនាក់ គឺបណ្ដាលមកពីការផឹកគ្រឿងស្រវឹង។
ការស្រាវជ្រាវបានបង្ហាញថា ស្ដ្រីស្ទើតែ ៤៥០០នាក់ នៅប្រទេសស្កុតលែន បានកើតជំងឺមហារីកសុដន់ជារៀងរាល់ឆ្នាំ។ ក្រុមអ្នកជំនាញបានព្រមានថា ១ភាគ៥ ក្នុងចំណោមនោះគឺដោយសារតែជាតិអាល់កុល។
គ្រឿងស្រវឹងមិនត្រឹមតែបណ្ដាលឲ្យកើតជំងឺមហារីកសុដន់នោះទេ វាថែមទាំងបង្កឲ្យមានហានីភ័យជាច្រើនទៀតចំពោះសុខភាពរបស់ យើង មិនថាស្ដ្រី ឬបុរសនោះទេ។ លើសនឹងទៀត គ្រឿងស្រវឹងក៏បានបង្កឲ្យមានបញ្ហាក្នុងសង្គមជាច្រើនផងដែរ ដូចជាគ្រោះថ្នាក់ចរាចរ ឬការប្រើអំពើហិង្សាផងដែរ៕