ឪឡឹក​អាចជួយ​កាត់បន្ថយ​ជំងឺលើសឈាម និង​រោគ​បេះដូង​បាន​មួយកម្រិត​ធំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 May, 2016 ក+ ក-

​សុខភាព​៖​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​ចំណីអាហារ​បាន​អះអាង​ពី​ការរកឃើញ​របស់ខ្លួន​ថា ផ្លែ​ឪឡឹក​អាច​ក្លាយជា​ឱសថ​ធម្មជាតិ​ដែល​សារជាតិ​របស់​វា​អាចជួយ​ទប់ស្កាត់​រោគ​លើសឈាម និង​រោគ​បេះដូង​បាន​យ៉ាង​ល្អប្រសើរ​។​
​លោក​សាស្ត្រាចារ្យ​អា​ជូ​រ៉ូ​ភិ​ក្រេវ បាន​គូសបញ្ជាក់​ឲ្យ​ដឹងថា នៅពេល​គេ​ចម្រាញ់​យក​អាស៊ីត​អា​មី​ណូ​ពី​ឪឡឹក​ផ្តល់​ឲ្យ​បុរស និង​ស្ត្រី​៩​នាក់​ដែល​ស្ថិតក្នុង​អាយុ​៥១​ឆ្នាំ​ដល់​៥៧​ឆ្នាំ​ទទួលទាន​រាល់ថ្ងៃ​អស់​រយៈពេល​៦​សប្តាហ៍​មក គេ​បាន​រកឃើញថា មិន​ត្រឹម​ជួយ​ឲ្យ​អ្នកជំងឺ​មាន​ឈាម​រត់​ល្អ​ទេ វា​នៅ​ជួយ​ឲ្យ​អាការៈរោគ​លើសឈាម​ថយចុះ​ទៀតផង​។​
​សាស្ត្រាចារ្យ​រូបនេះ​បាន​អះអាងថា ឪឡឹក​ជា​ប្រភេទ​រុក្ខជាតិ​ផ្តល់​ផល​យ៉ាង​ល្អ​ដល់​អ្នក​កើត​ជំងឺលើសឈាម ហើយ​ពិសេស​គេ​អាច​ទប់ស្កាត់​មិន​ឲ្យ​អា​ការៈកើត​ធ្ងន់​ដែលជា​មូលហេតុ​សំខាន់​នាំ​ឲ្យ​កើតរោគ​បេះដូង​៕

WM8317