សុខភាព៖តែគឺជាដំណាំរុក្ខជាតិម្យ៉ាងដែលមានរសជាតិឈ្ងុយឆ្ងាញ់ ផឹកទៅជួយឲ្យយើងមានអារម្មណ៍ស្រស់ថ្លា បំបាត់ភាពងងុយដែក និងធ្វើឲ្យយើងមានសុខភាពល្អផងដែរ។ ប៉ុន្ដែតាមការស្រាវជ្រាវមួយបានឲ្យដឹងថា បុរសផឹកទឹកតែក្នុងមួយថ្ងៃចាប់ពី ៧ កែវឡើងទៅ អាចប្រឈមមុខ រហូតដល់ ៥០ ភាគរយនៃការកើតជម្ងឺមហារីកក្រពេញ (ឈ្មោល)។
តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ដ្រ បានបង្ហាញថាមានបុរសច្រើនជាង ៦,០០០ នាក់បានកើតជម្ងឺមហារីកបន្ទាប់ពីការស្រាវជ្រាវឃើញថា ភាគច្រើននៃបុរសទាំនោះបានផឹកតែ យ៉ាងហោចណាស់ ៧ កែវក្នុងមួយថ្ងៃ។
តាមកាសិក្សាកន្លងមកបានឲ្យដឹងថា បុរសមានអាយុចាប់ពី ២១- ៧៥ ឆ្នាំអាចប្រឈមមុខនឹងកើតជម្ងឺមហារីក បេះដូង ទឹកនោមផ្អែម និងជម្ងឺផ្សេងៗទៀតប្រសិនបើពួកគេមានទំលាប់ ផឹកតែ កាហ្វេ ជាតិអាល់កុល និងពិសារបារីច្រើនហួសកំណត់៕