សុខភាព៖គ្រាប់ស្វាយចន្ទីមានផ្ទុកទៅដោយខ្លាញ់monounsaturated ដែលល្អចំពោះសុខភាពសរសៃឈាមបេះដូង ពីព្រោះខ្លាញ់monounsaturated កាត់បន្ថយកម្រិត triglyceride ខ្ពស់ ដែលជាប់ទាក់ទងនឹងការបង្កើនគ្រោះថ្នាក់នៃជំងឺបេះដូង។ គ្រាប់ស្វាយចន្ទី សំបូរទៅដោយអង់ទីអុកស៊ីឌែន(antioxidants) ដែលជួយកំចាត់ចោលនូវរ៉ាឌីកាល់សេរី (free radicals) ដែលអាចជាមូលហេតុនៃមហារីកមួយចំនួន។
គ្រាប់ស្វាយចន្ទីជាអាហារថាមពល គ្មានកូឡេស្តេរ៉ូល ជួយរក្សាសុខភាពអញ្ចាញធ្មេញ និងធ្មេញបានល្អ។ គ្រាប់ស្វាយចន្ទីជាប្រភពនៃម៉ាញ៉េស្យូម (magnesium) ដែលជាតិខនិជនេះធ្វើការជាមួយនឹងកាល់ស្យូម (calcium) ដើម្បីជួយផ្តត់ផ្គង់ដល់សាច់ដុំ និងឆ្អឹងនៅក្នុងខ្លួនឲ្យមានសុខភាពល្អ។
គ្រាប់ស្វាយចន្ទីមានកំហាប់ថាមពលខ្ពស់ និងមានចំនួនជាតិសរសៃខ្ពស់សម្រាប់ការតមអាហារ ដោយវាមានទាំងកំហាប់ថាមពល និងចំនួនជាតិសរសៃខ្ពស់គឺអាចចាត់ទុកថា វាមានប្រសិទ្ធភាពចំពោះការគ្រប់គ្រងទម្ងន់ ប៉ុន្តែនៅពេលដែលទទួលទានល្មមតែប៉ុណ្ណោះ។
គ្រាប់ស្វាយចន្ទីគឺមានផ្ទុកជាតិទង់ដែងខ្ពស់ គឺសំខាន់ក្នុងការផលិតថាមពល, សំខាន់អាចផ្លាស់ប្តូរបាននៅក្នុងបំពង់សរសៃឈាម, ឆ្អឹង និង សន្លាក់ឆ្អឹង។ ការបរិភោគគ្រាប់ស្វាយចន្ទីជួយរាងកាយប្រើប្រាស់ជាតិដែកដើម្បីកំចាត់នូវរ៉ាឌីកាល់សេរី និងជួយឲ្យឆ្អឹងមានការលូតលាស់៕