សុខភាព៖អ្នកគួរធ្វើការទទួលទានសារជាតិប្រូតេអ៊ីនឲ្យបានយ៉ាងហោចណាស់ ៥០ក្រាមក្នុងមួយថ្ងៃ។ ដើម្បីទទួលបាននូវ អត្ថប្រយោជន៍ពេញលេញរបស់វា។ ប្រភេទអាហារដែលសំបូរទៅដោយសារជាតិប្រូតេអ៊ីន គឺមានមកពីសត្វមានដូចជា ទឹកដោះគោ ស៊ុត និង សាច់។
ប្រភេទអាហារដែលមានផ្ទុកសារជាតិប្រូតេអ៊ីន ក្នុងបរិមាណខ្ពស់ គឺមានសារៈប្រយោជន៍ក្នុងការរក្សាខ្លួនអ្នកឲ្យមានថាមពល និងធ្វើឲ្យមុខងាររបស់រាងកាយអ្នកមានដំណើរការបានល្អ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើការជ្រើសរើសបរិភោគតែបន្លែ និង ផ្លែឈើ នោះអ្នកអាចបរិភោគ នូវ សណ្តែកខៀវមួយពែងកន្លះ ដែលវាអាចនឹងមានជាតិប្រូតេអ៊ីនស្មើនឹងបន្ទះសាច់ចៀន ១០០ក្រាម។
ប្រភេទអាហារដែលមានផ្ទុក ជាតិប្រូតេអ៊ីន គឺអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបន្ទាប់ពីទទួលទានអាហារ រួច មានថាមពលពេញមួយថ្ងៃ ហើយវាក៏ផ្តល់អត្ថប្រយោជន៍ផងដែរទៅដល់សាច់ដុំ ការរីកធំធាត់ និង សុខមាលភាពទាំងស្រុងរបស់រាងកាយ។
ប្រភេទអាហារដែលសំបូរ ទៅដោយសារជាតិប្រូតេអ៊ីន សណ្តែកខៀវ ស៊ុត ផលិតផលដែលធ្វើពីជាតិទឹកដោះគោ អាហារសមុទ្រ សាច់បសុបក្សី សណ្តែកសៀង សាច់គោ។ប្រសិនបើអ្នកបានបរិភោគនូវអាហារ ដែលមានផ្ទុកនូវសារជាតិប្រូតេអ៊ីនបន្តិច នោះអ្នកនឹងមានអារម្មណ៍ថា មិនសូវឃ្លាននៅក្នុងពេលថ្ងៃ និង មិនសូវមានចំណង់ញុំាច្រើនជ្រុល ឬ ចង់ទទួល ទានអាហារសម្រន់ច្រើននោះទេ៕