សម្រាប់អ្នកចង់សម្រកទម្ងន់គួរទទួលទានអាហារមានកាកសរសៃខ្ពស់
សុខភាព៖ការសិក្សាថ្មីមួយទាក់ទិននឹងការទទួលទានអាហារ និងភាពធាត់បានរកឃើញថា ការទទួលទានអាហារដែលមានកាកសរសៃកម្រិតទាប និងផ្លែឈើតិចនឹងជំរុញឲ្យមានភាពធាត់។
បណ្ឌិត ដេវីស និងសហការី បានអះអាងដូចខាងលើនេះក្រោយពីបានធ្វើការសាកសួរ និងសិក្សាទៅលើមនុស្សធាត់ និងស្គម លើមុខម្ហូបអាហារចំនួន ៦០មុខ វិភាគកម្រិតខ្លាញ់ ក្នុងរាងកាយ និងប៉ាន់ប្រមាណពីការធ្វើលំហាត់ប្រាណរបស់ពួកគេ បូករួមទាំងទម្ងន់ និងអាយុរកឃើញថា មនុស្សចាស់ទម្ងន់ធម្មតា (៥២គីឡូក្រាម) ទទួលទានអាហារដែលមានកាកសរសៃ និងផ្លែឈើក្នុងមួយថ្ងៃៗ ច្រើនជាងអ្នកដែលមានទម្ងន់លើសពី ៥២ គីឡូក្រាម។
បណ្ឌិត ដេវីស បានបញ្ជាក់បន្ថែមថា ការបង្កើនបរិមាណអាហារ ដែលមានកាកសរសៃច្រើន និងផ្លែឈើជាគន្លឹះសំខាន់សម្រាប់អ្នកដែលចង់កំណត់របបអាហារ ឬសម្រកទម្ងន់៕