ដំឡូង​ជ្វាជា​អាហារ​បញ្ចុះ​សម្ពាធ​ឈាម​ដ៏​ល្អ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2016 ក+ ក-

សុខភាព៖​ការស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​លោក Joe Vinson សាស្ដ្រាចារ្យ​មកពី​សាកលវិទ្យាល័យ Scranton នៅ Pennsylvania សហរដ្ឋអាមេរិក​នេះ បាន​បង្ហាញថា ការ​ញ៉ាំ​ដំឡូង​ជា​រៀងរាល់ថ្ងៃ អាច​បញ្ចុះ​សម្ពាធ​ឈាម​ដែល​ឡើងបាន​យ៉ាង​សក្ដិ​សិទ្ធិ ព្រមទាំង​គ្មាន​ការឡើង​ទម្ងន់​ទៀតផង​។​
​ទោះបីជា ក្រុម​អ្នកស្រាវជ្រាវ​ទាំងនេះ​បាន​ប្រើប្រាស់​ដំឡូង​ពណ៌​ស្វាយ ដើម្បី​ធ្វើការ​សិក្សា​ក៏ដោយ ក៏​ពួកគាត់​បាន​អះអាងថា ដំឡូង​ប្រភេទ​ផ្សេងទៀត ក៏មាន​ប្រសិទ្ធ​ភាពដូចគ្នា​ដែរ​។​
​នៅក្នុង​ការសិក្សា​នេះ គេ​បាន​យក​ដំឡូង​ទៅ​ចម្អិន​ដោយ​គ្មាន​ប្រើ​ប្រេង ឬ​គ្រឿង​អ្វី​ផ្សេង​លាយ​ជាមួយ​នោះទេ ដែល​ធ្វើ​ឲ្យ​គេ​រកឃើញថា តាមពិតទៅ​ដំឡូង​មិនមែនជា​អាហារ​ដែលមាន​កាឡូរី​ខ្ពស់​នោះទេ គឺ​ប្រសិនបើ​យើង​មិន​យកទៅ​បំពង​ក្នុង​ខ្លាញ់​នោះទេ ដំឡូង​មួយ​មានតែ ១១០​កាឡូរី​ប៉ុណ្ណោះ ព្រមទាំង​មាន​សារធាតុ​សំខាន់ៗ​ចំពោះ​សុខភាព​ជាច្រើន រួមទាំង​វីតាមីន​ផងដែរ​។​
​លទ្ធផល​នៃ​ការស្រាវជ្រាវ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ផងដែរ ដោយសារតែ​អ្នក​ដែល​ចូលរួម​ក្នុងការ​ស្រាវជ្រាវ​ទាំងអស់ មិនមាន​អ្នកណាម្នាក់​ឡើង​ទម្ងន់​ដោយសារ​ញ៉ាំ​ដំឡូង​នោះទេ​។ ដូច្នេះ​ក្រោយពី​មានការ​ស្រាវជ្រាវ​នេះ ដំឡូង​អាច​នឹង​កើន​ប្រជាប្រិយភាព​របស់ខ្លួន​ជាក់​ជាមិនខាន​នោះទេ​៕

17-Po-2